អគ្គនាយកពន្ធនាគារ៖​ ករណី​ឆ្លង​កូ​វីដ​-១៩​ ​​ទៅលើអ្នក​ជាប់ឃុំ​នៅ​ខេត្តកណ្តាល គឺអាច​គ្រប់គ្រង​បាន​ ព្រោះ​មិនមាន​ការរីក​រាលដាល​ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖​ បើតាម​ការបញ្ជាក់​ពីអគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ពន្ធនាគារ​ លោក​ ​ឆែម សាវុធ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​​នៅ​ព្រឹក​ថ្ងៃពុធ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២១នេះថា ករណីឆ្លង​ជំងឺ​កូ​វីដ​-១៩ ទៅលើ​អ្នក​ជាប់ឃុំ និង​មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល គឺ​មិនមាន​ការរីក​រាលដាល​ខ្លាំង​នោះទេ​និង អាច​គ្រប់គ្រង​បាន​។ លោក​ បន្ថែម​ថា៖​ បច្ចុប្បន្ន​“​យើង​កំពុងតែ​ស្រាវ​បន្ថែមទៀត អត់​មាន​បញ្ហា​អ្វី​ទេ​ ការងារ​នេះ​យើង​ទប់​បាន​”​។​

គួរជម្រាបថា​ បន្ទាប់ពី​មានករណីឆ្លងជំងឺ​កូ​វីដ-​១៩ ដល់​អ្នក​ជាប់ឃុំ និង​មន្ត្រី​ពន្ធនាគារ​ក្នុង​ពន្ធនាគារ​សរុប​ជាង​១០០​នាក់​នោះ រដ្ឋបាល​ខេត្តកណ្តាល​ បានសម្រេច​បិទ​ខ្ទប់​តំបន់​ជុំវិញ​ពន្ធនាគារ​ខេត្តកណ្តាល។​ ចំណែក​​ការព្យាបាល​ គឺ​តម្រូវ​ឱ្យ​ព្យាបាលនៅ​ខាងក្នុង​ពន្ធនាគារ​តែម្តង​ ​ដោយ​មិន​ឱ្យ​យក​អ្នក​ឆ្លង​ចេញមក​ព្យាបាល​នៅក្រៅ​បានទេ​ចៀសវាង​ការឆ្លង​រាលដាល​បន្ថែម។

​ដោយឡែកជុំវិញបញ្ហានេះដែរ​ អភិបាលខេត្ត​កណ្តាល លោក​ គង់ សុ​ភ័​ណ្ឌ​ បានថ្លែង​​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា ក្នុង​ស្ថានការណ៍​នេះ គឺ​ខាង​ខេត្ត​មាន​វិធានការ​គ្រប់គ្រង​ហើយ​ ទី​១. សុវត្ថិភាព​ខាងក្រៅ​, ទី​២. សុវត្ថិភាព ខាងក្នុង​របស់​មន្ត្រី​មាន​សុខ​ភាពល្អ​មាំមួន គឺ​កំពុងតែ​រៀបរយ​សណ្តាប់ធ្នាប់ និង ទី​៣. អ្នក​ដែល​ជាប់ទោស​ការឆ្លង​នេះ​មិន រីក​រាលដាល​ធំដុំ​ទេ​ដោយសារ​អគារ​ដាច់ពីគ្នា​ហើយ​យើង​គ្រប់គ្រង​បានជា​កង់ៗ​។​ ហេីយ​យើង​ក៏មាន​គ្រូពេទ្យ​ក៏​ស្ថិតនៅ​ក្នុងនោះដែរ​។​

បន្ថែមពីនេះ​ លោក​អភិបាលខេត្ត​ បា​នថ្លែង​បន្តថា ជាទូទៅ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង ពន្ធនាគារ​នេះ គឺ​មិនមាន​អ្វី​ជាការ​ច្រ​បូល​ច្របល់​ទេ ហើយ​យើង​គ្រប់គ្រង ជា​ផ្នែក ជា​កង់​បាន​ហើយ និង​រៀបរយ​កន្លែងធ្វើការ​បាន​ចំនួន​នៃ​ការឆ្លង​មិន​ច្រើន​ទេ​។ បច្ចុប្បន្ន​យើង​កំពុងតែធ្វើ​កិច្ចការងារ​នេះ និង​គ្រប់គ្រង​លើ​ការងារ​នេះ​បាន​ហើយ​៕​ដោយ​៖សហការី​

រូបថត​៖ឯកសារ​ លោក​ ​ឆែម សាវុធ

...

រូបភាព​៖​ ការបិទខ្ទប់នៅពន្ធនាគារខេត្តកណ្តាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print