អង្គការ WHO៖​ កំពុងស្ថិតក្នុងហានិភ័យ និងឈានទៅរកភាពជាប់គាំង ដោយសារកង្វះខាតថវិកា

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារទី២៥ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​លោក ម៉ៃខឺល រីយ៉ាន (Mike Ryan) អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់រដ្ឋមន្រ្តីសុខាភិបាល នៃបណ្ដាប្រទេសនានានៅទូទាំងពិភពលោក នៅថ្ងៃអង្គារនេះថា អង្គការមួយនេះកំពុងស្ថិតក្នុងហានិភ័យ និងឈានទៅរកភាពជាប់គាំង ដោយសារកង្វះខាតថវិកា ហើយវាកំពុងក្លាយជាឧបសគ្គរារាំង ដល់ការធ្វើប្រតិបត្ដិការ នាពេលបច្ចុប្បន្ននេះរួចទៅហើយ។

អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់រូបនេះ​ បានកត់សំគាល់អំពីការទទូចរបស់ WHO កាលពីខែកុម្ភៈ នូវទឹកប្រាក់ចំនួន ១.៩៦ពាន់លានដុល្លារអាមេរិក សម្រាប់ការឆ្លើយតបនឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅឆ្នាំ២០២១នេះ និងបានគូសបញ្ជាក់ប្រាប់សន្និបាតប្រចាំឆ្នាំថា៖ «កង្វះខាតថវិកាជាង ៧០ភាគរយពីមូលនិធិបានធ្វើឱ្យ WHO ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលអាចកើតមានឡើង ដោយគ្មានលទ្ធភាពអាចទ្រទ្រង់មុខងារស្នូល ជាអាទិភាពបន្ទាន់»។

បន្ថែមពីនេះ​ លោក Mike Ryan បានគូសបញ្ជាក់ថា៖ «ការផ្តល់មូលនិធិមិនគ្រប់គ្រាន់ និងការមិនបានចាត់ចែងមូលនិធិទុកជាមុន អាចធ្វើឱ្យកិច្ចការងាររបស់អង្គការ WHO ស្ថិតក្នុងស្ថានភាពជាប់គាំង ដោយមិនអាចផ្ដល់នូវការគាំទ្រ និងការបត់បែនដល់បណ្ដាប្រទេសនានា ហើយវាក៏កំពុងបង្កផលវិបាកដល់ការធ្វើប្រតិបត្តិការ នាពេលបច្ចុប្បន្ននេះរួចទៅហើយដែរ»៕ដោយ​៖ស​ តារា​

...

រូបថត​៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print