ភ្នំពេញ៖ ជនសង្ស័យក្នុងបទល្មើសគ្រឿងញៀនពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនកាលពីវេលាម៉ោង០០ៈ៣០នាទីថ្ងៃទី១៤ខែមិនាឆ្នាំ២០១៦ ចំនុចផ្លូវ១៥៤កែង៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ទី១.ឈ្មោះ ម៉ុច សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៤អឺ០ ផ្លូវ១៥ សង្កាត់ផ្សារចាស់ ដូនពេញ និងទី២.ឈ្មោះ ពៅ សាវី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់ផ្ទះជួលផ្លូវ១៧២កែង៥១ សង្កាត់ផ្សារថ្មី៣ ដូនពេញ។
វត្ថុតាងចាប់យក-ក្រាមសថ្លាចំនួន០១កញ្ចប់តូច -ម៉ូតូ០១គ្រឿងម៉ាកវីវាពណ៏ខ្មៅ លេខ1FP:8193-កូនកាំបិត០១-ទូរស័ព្ទ០១គ្រឿងនិងសំភារះប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅការិយាល័យគ្រឿងញៀនដេីម្បីចាត់ការបន្ត៕
...
ដោយ៖ សុខ ខេមរា