ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹក ថ្ងៃទី១៤ មីនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

សន្និសីទនេះ ធ្វើឡើងក្នុងឳកាសរំលឹកខួប ១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសថា «ឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» និងដើម្បីផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានរយៈពេលកន្លងមក ពិសេសចង់បង្ហាញពីអត្ថប្រយោជន៍ និងតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

សន្និសីទ នេះ នឹងត្រូវចាប់ផ្តើម នៅម៉ោង ៨:៣០នាទីព្រឹក នៅវិមានសន្តិភាព៕

image

image

image

image

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print