ចៅក្រមសើុបសួរសាលាដំបូងខេត្តកំពង់ចាមសម្រេចឃុំខ្លួនបុរសដែលប្រើហឹង្សាលើឪពុកខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ចាមៈ​ លោកស្រីហៃ ណៃហេង ចៅក្រមសើុសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ១៨០ ត.ព្រ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ បង្គាប់ឲ្យឃុំជនសង្ស័យឈ្មោះ អូន វ៉ាន់ថា ហៅ តី ពីបទៈ ហិង្សាដោយចេតនា ។
គួររំលឹកផងដែរ៖កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៥ៈ៣០ នាទី នៅចំណុចផ្ទះរបស់ឈ្មោះ អីុ អូន ភេទប្រុស អាយុ ៦៨ឆ្នាំ នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណី ហិង្សាដោយចេតនាមួយកើតឡើង បង្កដោយឈ្មោះ អូន វ៉ាន់ថា ហៅ តី ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិ-ឃុំខាងលើ បានវាយទៅលើឳពុកបង្កើតរបស់ខ្លួនឈ្មោះ អីុ អូន ចំនួន ០២ដៃ បណ្តាលឲ្យត្រូវចំបបូរមាត់ ខាងក្រោមបែកហូរឈាម ត្រូវចំកន្ទុយភ្នែកខាងស្តាំហើមជាំ និងចាប់បោកជំនាងផ្ទះធ្វើឲ្យខ្ទេចខ្ទី ព្រមទាំងយកពូថៅបំរ៉ុងទៅកាប់ឳពុកថែមទៀត តែត្រូវប្អូនស្រីឈ្មោះ អូន ចាន់ណា អាយុ ២៥ឆ្នាំ ចាប់យកចេញ និងបានវាយប្រតាយប្រតប់គ្នាធ្វើឲ្យឈ្មោះ អីុ អូន ដួលទៅលើទរទឹកដែកត្រូវចំស្នងជើងខាឆ្វេង បណ្តាលឲ្យហើមជាំ ០១កន្លែង។
ភ្លាមនោះ ឈ្មោះ អីុ អូន ក៏បានទូរស័ព្ទទៅប្តឹងប៉ូលីសប៉ុស្តិ៍ខ្ចៅ ឲ្យមកជួយអន្តាគមន៍ ហើយកងកំលាំងយើងបានមកដល់ និងនាំជនសង្ស័យទៅធ្វើការសាកសួរនៅអធិការដ្ឋានស្រុកកងមាស។
តាមចម្លើយជនសង្ស័យបាននិយាយថា ខ្លួនបានផឹកសីុស្រវឹង ហើយបានរករឿងវាយតប់ដូចដែលបានរៀបរាប់ខាងលើពិតប្រាកដមែន។

យោងតាមបញ្ញាតិមាត្រា២១៧ នៃក្រមច្បាប់ព្រហ្មទណ្ឌ ឆ្នាំ២០១០ បានចែងថា៖
អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ដល់ ៦លានរៀល។

បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លូននៅពន្ធនាគារខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ រួចរាល់ហើយ ៕​ ស្នងការខេត្ត

...

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print