យុវជន២នាក់ចូលរាំក្នុងក្លឹបស្ពាយឌឺរត្រូវក្រុមសន្តិសុខចាប់វាយទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ យុវជន២នាក់ក្នុងចំណោមបក្ខពួក៦នាក់ត្រូវបានក្រុមសន្តិសុខក្លឹបស្ពាយឌឺរនាំគ្នាព្រួតវាយទ្រោមខ្លួននិងអូសចេញមកក្រៅ​ បន្ទាប់ពីពួកគេបាននាំគ្នាចូលរាំនៅខាងក្នុងហើយថតលេងតែត្រូវគេហាម។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៣​ខែមីនា​ ឆ្នាំ​២០១៦​ នៅក្លឹបយីហោ​ ស្ពាយឌឺររតាមបណ្តោយផ្លូវវេងស្រេង​ ភូមិចោមចៅ​ សង្កាត់ចោមចៅ​ខណ្ឌពោធិ៍​សែន​។

ជនរងគ្រោះមាន២នាក់ ទី១មួយឈ្មោះ រស់ តាក់ ហៅ គ​ ២៥ មុខរបរនិស្សិតផ្នែកកសិកម្ម ស្នាក់នៅបុរីភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទី២ ឈ្មោះវង្ស សុខហេងស្នាក់នៅជាមួយគ្នា។

តាមសម្តីជនរងគ្រោះ បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុ ពួកគេមានមិត្តភក្តិ ប្រុសៗ6នាក់ បានចូលទៅរាំលេងកំសាន្ត ខាងលើដោយសារតែជាថ្ងៃខួបកំណើតផង​ ហើយបានហៅស្រាបៀរ ចំនួនកន្លះកេស ខណៈពេលផឹកបាន ២ទៅ៣កំប៉ុង ជនរងគ្រោះឈ្មោះ តាក់បានទាញទូរស័រព្ទរបស់គេពីហោប៉ាវ យកមកថតលេងជាមួយមិត្តភក្តិ ដើម្បីទុជាអនុស្សាវរីយ៍ ខណៈថតបាន៥ទៅ៦ប៉ុស្តិ ក៏មានសន្តិសុខ៣នាក់ ដើរមកប្រាប់ថាកំុអោយថតរូបក្នុងក្លឹប ជនរងគ្រោះបានឆ្លើយទៅវិញថា ខ្ញំុមិនបានថតក្លឹបបងទេ ពួកខ្ញំុថតគ្នាខ្ញំុលេងតើខុសដែរអី ? បង្ករទៅជាទំនាស់ពាក្យសំដីរហូត សន្តិសុខចាប់វាយជនរងគ្រោះទាំង២ ចាប់អូសចេញក្រៅឈប់អោយកំសាន្តបន្តទៀត បណ្តាលអោយជនរងគ្រោះប៉ោងមុខមាត់ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបាន សំុការអត្តរាគមន៍ពីសមត្ថកិច្ច ហើយសមត្ថកិច្ចចុះទៅទីតាំង ក្លឹបខាងលើ អង្អុលរកមុខសន្តិសុខមួយណាដែលវាយ តែខាងក្លឹបប្រកែកថាមិនមានករណីនេះកើតហេតុឡើងនោះ រហូតដល់អ្នកសារពត៍មានចុះទៅថតព្រោងព្រៀត ទើបមានតំណាងម្នាក់ចេញមក និយាយថា មកពីក្រុមភ្ញៀវកូរពេក ទើបគេវាយបែបនេះ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្តឹងទៅក្លឹបយីហោ ស្ពាយឌឺ ព្រោះសន្តិសុខបានវាយរូបគេ ហើយជនរងគ្រោះបានសំណូមពរទៅអាជ្ញាធរ ចុះពិនិត្យមើលក្លឹបនេះផង ពីព្រោះក្លឹបនេះបានបង្ករជាសំលេងរំខាន និងយកចំណីផ្លូវធ្វើជាអាជីវកម្មខ្លួនឯងចតម៉ូតូឡានលើផ្លូវសាធារណៈ ក៏ដូចជា តែងតែវាយភ្ញៀវចូលទៅរាំកំសាន្តជាញឹកញាប់ នេះបើតាមការខ្សឹបប្រាប់របស់ប្រជាពលរដ្ធរស់នៅក្បែរទីតាំងក្លឹបនេះ ក៏ដូចនឹងសម្តីរបស់ជនរងគ្រោះផងដែរ ៕

image

image

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print