ស្រវឹងស្រាវង្វេងស្មារតីបោកក្បាលនិងជញ្ជាំងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ផឹកស្រាស្រវឹងដល់វង្វេងស្មារតីបានយកក្បាលបោកនិងជញ្ជាំងបណ្តាលអោយបែកហូឈាមស្រោចខ្លួនត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១១យប់ថ្ងៃទី១៣ខែមីនា​ឆ្នាំ​២០១៦​ នៅបន្ទប់ជួលលេខ១០​ ភូមិសំការឳឡឹក​ សង្កាត់កាកាប​ ខណ្ឌពោធិ៍​សែន​។

ជនរងគ្រោះឈ្មោះកៅយុង​ ភេទប្រុស​ អាយុ២៥​ ឆ្នាំ​ ​មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។

តាមសម្តីម្តាយជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ​ ជនរងគ្រោះបានទៅផឹកស្រាយថ្នាំជាមួយមិត្តភ័ក្តិបន្ទាប់មកក៏បានជិះកង់ត្រលប់មកផ្ទះវិញបានមួយសន្ទុះក្រោយមកស្រាប់តែដើរចេញពីបន្ទប់ហើយទៅបោកក្បាលនិងជញ្ជាំងបណ្តាលអោយបែកក្បាលហូឈាមស្រោចខ្លួន។ ម្តាយជនរងគ្រោះបានបន្តទៀតថា​ ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀននិងធ្លាប់វង្វេងស្មារតីជាញឹកញាប់ដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ៕

image

image

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print