ខេត្តតាកែវ៖ បើយោងតាមសេចក្តីណែនាំរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីណែនាំដល់ អភិបាល ក្រុង, ស្រុក ស្ដីពីការពង្រឹងការអនុវត្តវិធានការចត្តាឡីស័ក និងការធ្វើតេស្តកូវីដ១៩ លើអ្នកសង្ស័យមកពីរាជធានី ខេត្ត និងប្រទេសដែលមានហានិភ័យខ្ពស់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញនេះ រដ្ឋបាលខេត្តតាកែវ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១នាក់ថ្មីទៀត ដែលជាអាជីវករ និងកម្មករ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖