អភិបាលខេត្តតាកែវ៖ ណែនាំឲ្យពង្រឹងការអនុវត្តវិធានការចត្តាឡីស័ក និងការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យមកពីរាជធានី-ខេត្ត

ចែករំលែក៖

ខេត្ត​តាកែវ៖ បើយោងតាមសេចក្តីណែនាំរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីណែនាំដល់ អភិបាល ក្រុង, ស្រុក ស្ដីពីការពង្រឹងការអនុវត្តវិធានការចត្តាឡីស័ក និងការធ្វើតេស្តកូវីដ១៩ លើអ្នកសង្ស័យមកពីរាជធានី ខេត្ត និងប្រទេសដែលមានហានិភ័យខ្ពស់។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញនេះ​​ រដ្ឋបាលខេត្តតាកែវ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១នាក់ថ្មីទៀត ដែលជាអាជីវករ និងកម្មករ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីណែនាំរបស់រដ្ឋបាលខេត្តតាកែវ​ ដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print