ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ U T Light រស់នៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ បានមកមន្ទីរសម្រាកព្យាបាលជំងឺ «សុវណ្ណចំរើនសុខ» ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងលេខទូរស័ព្ទ 088 4 777 765 ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។
ដោយឡែកសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ដោយ៖សហការី
រូបភាព៖ ទីតាំងដែលអ្នកកើតជំងឺកូវីដធ្លាប់ទៅ