អាជ្ញាធរខេត្តព្រៃវែង សម្រេចបិទផ្សារក្រុងព្រៃវែង បន្ទាប់ពីរកឃើញជាងមាសនិងប្រពន្ធ មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តព្រៃវែង, ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ អាជ្ញាធរខេត្តព្រៃវែង សម្រេចបិទផ្សារក្រុងព្រៃវែង បន្ទាប់ពីរកឃើញជាមាសនិងប្រពន្ធ មានវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តព្រៃវែង។

ដោយបញ្ជាក់ថា, អាជ្ញាធរខេត្តព្រៃវែង សម្រេចបិទផ្សារក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញ លើបុរសមានឈ្មោះ ឡេង វាសនាអាយុ២៧ឆ្នាំ ដែលបានយកសំណាកពីព្រឹកមិញលទ្ធផលវិជ្ជមានកូវីដ-១៩ និងប្រពន្ធឈ្មោះវង្ស ណារីនអាយុ២២ឆ្នាំនៅភូមិលេខ៨ មុខរបជាជាងមាស
នៅក្នុងផ្សារព្រៃវែង។
សូមជម្រាបជូនថា, រហូតដល់ម៉ោង១២ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៨៨នាក់​ (ឆ្លងសហគមន៌​:​ ​៥៦៨​នាំចូល:​ ២០) និងមានជាសះស្បេីយ​ ៤១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៨៨២៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២១៣១៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៧នាក់​ សរុប​ស្លាប់ ២០៣នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 1148564 ស្មេីនឹង​ 68366 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

SONY DSC


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print