Update៖ រថយន្ត​កាកបាទក្រហម​ដឹក​អង្ក​របុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឱ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ រថយន្ត​ធុន​ធំ​កាកបាទក្រហម​ដឹក​អង្ករ​ បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឱ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​ ២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ខាងលើ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​និង​២០​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១៦៦-១៦៧​ ស្ថិត​ក្នុងភូមិ​អូរ​អាច​ម៌​កុក​ ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​នគរបាល​ស្រុក​ក្រគរ​បានឱ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-2301​ បើកបរ​ដោយ​ឈ្មោះ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ រស់នៅ​សង្កាត់​ព្រែក​ភ្នៅ​ ខណ្ឌ​ព្រែក​ភ្នៅ​ រាជធានី​ភ្នំពេញ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ ក៏​បាន​ជ្រុល​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ដូច​គ្នា​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-7818​ បណ្ដាល​ឱ្យ​ស្លាប់​ខ្លួនឯង​ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ ។​ ប្រភព​បន្ត​ទៀត​ថា​ វត្ថុ​តាង​រថយន្ត​ទាំង​ ២​គ្រឿង​ សមត្ថកិច្ច​នគរបាល​កំពុង​ចាត់ចែង​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​បន្ត​តាម​នីតិវិធី​ ៕​ ប៉ឹម​ ពិន​

image

1934132_479441032240992_8703695802828938821_n

20160313214453

20160313214501

...

1622149_479441038907658_6710383112018866218_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print