ចាប់ខ្លួន​កម្មករ​រែង​កំទេច​ថ្ម​ពី​បទ​រំលោភ​សេពសន្ថវៈ

ចែករំលែក៖

ខេត្តកណ្តាល ៖​ បុរស​ម្នាក់​ជា​កម្មករ​ស៊ីឈ្នួល​រែង​កំទេច​ថ្ម​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ចោទប្រកាន់​បុរស​ខាងលើ​នេះ​ថា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​របស់​គាត់​រហូត​បាន​សម្រេច​២​លើក​នៅ​អំឡុង​ពាក់កណ្តាល​ខែមិថុនា​ និង​ អំឡុង​ដើមខែ​កក្កដា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ក្បាលជ្រោយ​ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ​ ឃុំ​ឈើខ្មៅ​ ស្រុក​កោះធំ​ ។​ ​មន្ត្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ថា​ ប៊ុ​ន​ថន​ ហៅ​ដាវ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ។​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ថា​ ប៊ុ​ន​ថន​ បាន​មក​ស្នាក់​នៅ​ដើម្បី​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​រែង​កំទេច​ថ្ម​ឲ្យ​ក្រុមហ៊ុន​ឯកជន​ យក​ទៅ​ស្ថាបនា​ផ្លូវជាតិ​លេខ​លេខ​១១០​ ។​ រយៈពេល​មក​ស្នាក់​នៅ​បាន​ប្រមាណ​២​ទៅ​៣​ខែ​ ជនសង្ស័យ​ខាងលើ​នេះ​បាន​លួច​ទំនាក់ទំនង​និយាយ​ទូរស័ព្ទ​ជាមួយ​នារី​រង​គ្រោះ​ រហូត​ក្លាយជា​ស្នេហា​ឈាន​ដល់​ការ​ណាត់ជួប​គ្នា​តែ​២​នាក់​នៅ​កន្លែង​ស្ងាត់​ នា​ពេល​យប់​នៅ​ក្នុង​បរិ​វេន​សាលា​បឋម​សិក្សា​ក្បាលជ្រោយ​ឱប​ថើប​គ្នា​ជា​ញឹកញាប់​ធ្វើ​ឲ្យ​ជនសង្ស័យ​ទប់​តណ្ហា​មិន​ជាប់​ក៏​ចាប់បង្ខំ​នារី​រង​គ្រោះ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​កាលពី​អំឡុង​ពាក់កណ្តាល​ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ ​ក្រោយមក​រំលោង​មិន​បាន​ប៉ុន្មាន​១​ខែ​ផង​ជនសង្ស័យ​ ក៏​បាន​លួងលោម​ឲ្យ​នារី​រង​គ្រោះ​ទៅ​ជួប​នៅ​កន្លែង​ចាស់​ហើយ​បាន​ធ្វើ​សកម្មភាព​បង្ខំ​រួមរ័ក​ រហូត​បាន​សម្រេច​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​ សកម្មភាព​ចុង​ក្រោយ​នេះ​រំលោង​ទៅ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ ក៏​បាន​បែកធ្លាយ​ដឹក​ដល់​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈើខ្មៅ​ ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​ច្បាប់​ ៕​ ស្អាង​ជ័យ

20150717214223

...

20150717214224

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print