ខេត្តបន្ទាយមានជ័យ, បើយោងតាមប្រភព៖ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំអាជ្ញាធរក្រុង និងកងកម្លាំង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញនេះ ចុះសម្របសម្រួល និងដោះស្រាយជាមួយបងប្អូនកម្មករ នៅរោងចក្រអូរនាង ក្រុងប៉ោយប៉ែត និង បន្តពិនិត្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីវិជ្ជមានកូវីដ១៩ នៅក្នុងក្រុងសិរីសោភ័ណ។
ជាដំណោះស្រាយ បងប្អូនពលករ និងក្រុមហ៊ុន បានទទួលយកដំណោះស្រាយរបស់ក្រុមការងារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដោយគ្មានបញ្ហាអ្វីនោះឡើយ
គោរពអនុវត្តតាមលក្ខខ័ណ្ឌ និងគោលការណ៍រួមរបស់អាជ្ញាធរ ម្ចាស់ក្រុមហ៊ុន បានប្រជុំឯកភាព។
ទោះជាយ៉ាងណា ក្នុងនាមរដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី សូមធ្វើការអំពាវនាវដល់បងប្អូនពលករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមគោរពវិធានការសុខាភិបាល ៣កុំ និង៣ការពារ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍យើង ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩៕
ដោយ, សិលា