ភ្នំពេញ៖ រថយន្តស៊េរីទំនេីបម៉ាកFORTONERមួយគ្រឿងបេីកបរក្នុងល្បឿនលឿនសង្ស័យម្ចាស់ស្រវឹងរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យវាចចេញពីគន្លងជូរមួយកង់នៅចំណុចមុខក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ តាមបណ្តោយផ្លូវព្រះមុនីវង់ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាល ពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ចំណែករថយន្តបង្កព្យាយាមបេីកគេចរហូតទៅដល់ស្នានីប្រងកាលតិចក៏ឈប់រថយន្តទុកចោលរួចឡេីងរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFORTONER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL 0108បេីកបរដោយនារីម្នាក់និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយដោយធ្វេីដំណេីរតាមបណ្តោយផ្លួវព្រះមុនីវង់ ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុសង្ស័យម្នាស់ស្រវឹងក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យវាចចេញពីគន្លងជូរមួយកង់ ភ្លាមនោះរថយន្តបង្កក៏ព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចមុខស្ថានីយប្រេងកាល់តិចទេីបឈប់រថយន្តទុកចោលរួចឡេីងលេីរថយន្តមួយគ្រឿងទៀតគេចខ្លះនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោលនៃស្នងការនគរបាលរាជធានីភ្នំពេញដេីម្បីចុះមកស្ទូចរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ