បញ្ជូនខ្លួន​ជនជាតិ​វៀតណាម ដែល​ជាឃាតករ​កាប់សម្លាប់​យុវជន​ម្នាក់​ រឿងស្នេហាត្រីកោណ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ ឃាតករ​វ័យក្មេង​​ ជាជនជាតិ​វៀតណាម​ម្នាក់​ បន្ទាន់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​តាមចាប់ឃាត់ខ្លួនយកមកសាកសួរពាក់ព័ន្ធករណីឃាតកម្ម(ប្រេីកាំបិតកាប់សម្លាប់មនុស្ស)​ សង្ស័យ​រឿងស្នេហាត្រីកោណ លុះនៅព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​ បានបញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។

យុវជន​ដៃដល់ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរជាង​ធ្វើ​សោរ​ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​ ចំណែក​ជនរងគ្រោះ ឈ្មោះ គីម សុខ​ខឿន ហៅ ទ្រឹង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជនជាតិ វៀតណាម ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ ជាងមាស (​ស្លាប់​)។

​សូមរម្លឹកថា​ ករណី​ឃាតកម្ម (​ប្រើ​កាំបិត​បុ័ងតោ ដេញ​កាប់ បណ្តាល​ឲ្យ​ម៉ូតូ បុក​បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ ប៉ះទង្គិច​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ រហូត​ដល់​ស្លាប់​) នៅនឹងកន្លែងកើតហេតុ​ កាលពី​វេលា​ម៉ោង ៧​និ​ន៤០​នាទីយប់ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច មុខ​ការដ្ឋាន​បូម​ខ្សាច់ លើផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឲ្យដឹងថា​ ក្នុងពេល​ចាប់ឃាត់ខ្លួន​ជនដៃដល់​ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​កាំបិត​បុ័ងតោ ដង​ដែក ចំនួន​១ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ លេខ​តួ​+​លេខ​ម៉ាស៊ីន ៨០៩៧០៧១ ពាក់​ស្លាក​លេខ ភ្នំពេញ 1O 4408 (​ជា​របស់​ជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ​) ។​

​របាយការណ៍ដដែល​ បន្តថា​ តាមដំណេីរ​រឿងហេតុ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ជនរងគ្រោះ ឈ្មោះ គីម សុខ​ខឿន ហៅ ទ្រឹង បាន​ជិះ​ម៉ូតូ​១ គ្រឿង​ម៉ាក​ហុ​ងុ​ដា និ​ច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1GN 2249 មក​ឌុប​នារី​ជា​សង្សារ ឈ្មោះ ង្វៀង ធី​ង៉ុ​ក ហៅ ល័​ក្ខ (​ត្រូវជា​ប្អូនថ្លៃ របស់​ជនសង្ស័យ ឈ្មោះ ង្វៀង យុំ​ា​ង​តាំ​) មក​ឈប់​និយាយ​គ្នា នៅមុខ​ហាង សាំង​កាល់​តិច ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ពី​រឿង​សុំ ចែកផ្លូវ​គ្នា ។​

​ខណៈនោះមានជនសង្ស័យ​ចំនួន ២នាក់ ឈ្មោះ ង្វៀង យុំ​ា​ង​តាំ និង​ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O 4408 មក​ឈប់​ក្បែរ ហើយ​ជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បាន​ចុះ​ពីលើ​ម៉ូតូ ដើរ​ចូលទៅ​សួរនាំ ក៏មាន​ទំនាស់​ពាក្យសំដី និង​វាយ​ប្រតាយ ប្រតប់​គ្នា ។ ពេលនោះជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បាន​ដក​កាំបិត បុ័ងតោ កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ គីម សុខ​ខឿន បណ្តាល​ឲ្យ​របួស​ដៃ ខាងឆ្វេង ហើយ​ជនរងគ្រោះ បាន​ហៅ​សង្សារ​ឈ្មោះ ង្វៀង ធី​ង៉ុ​ក ហៅ ល័​ក្ខ ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ ជិះ​រត់គេចខ្លួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ (​ឆ្ពោះទៅ ទិសដៅ ស្ពាន​អាកាស​ក្បាលថ្នល់​) ។

បន្ទាប់​មកជនសង្ស័យ​ទាំង ២នាក់ ឈ្មោះ ង្វៀង យុំ​ា​ង​តាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បាន​ជិះ​ម៉ូតូ​ដេញ តាម​ពីក្រោយ រហូតដល់​ចំណុច​មុខ​ការដ្ឋាន​បូម​ខ្សាច់ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់ អង្រែ​លើ ខណ្ឌមានជ័យ (​ចំណុចកើតហេតុ​) ម៉ូតូ​ជនរងគ្រោះ បាន​ជ្រុល​ទៅបុក បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ធ្វើ​ឲ្យ​ជនរងគ្រោះ ឈ្មោះ គីម សុខ​ខឿន ដួល​បោក​ប៉ះ ទង្គិច​ក្បាល និង ខ្លួនប្រាណ​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ស្លាប់ ។ ក្នុងពេលនោះ ជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បាន​ចុះទៅ​កាប់​ជនរងគ្រោះ ចំនួន​១​កាំបិត បន្ថែមទៀត ត្រូវចំ​ចង្កេះ​ខាងឆ្វេង​។ ចំណែក​ជនសង្ស័យ ឈ្មោះ ង្វៀង យុំ​ា​ង​តាំ បាន​ទៅ​នាំ​នារី ជា​ប្អូនថ្លៃ​ឈ្មោះ ង្វៀង ធី​ង៉ុ​ក ហៅ ល័​ក្ខ ឲ្យ​ឡើង​ជិះ​ម៉ូតូ ជាមួយ​គេចខ្លួនបាត់​។ លុះ​មកដល់​វេលា​ម៉ោង ៩ យប់​ថ្ងៃ​ដដែល ឈ្មោះ បាវ ស្រី (​ជា​ម្តាយ​របស់ ជនរងគ្រោះ​) បានមក​ពិនិត្យមើល សាកសព​ជនរងគ្រោះ ហើយ​បានដាក់​ពាក្យ បណ្តឹងឲ្យ​សមត្ថកិច្ចចាត់ការ​តាម​ច្បាប់។​

​ក្រោយ​ពី​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ធ្វើ​ការ​ស្រាវជ្រាវ​ រហូត​មកដល់​វេលា​ម៉ោង ៩យប់ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំង​ផ្នែក​នគរបាលយុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ បាន​សហការ​ជាមួយកម្លាំង​នគរបាល​ប៉ុស្តិ៍ចាក់អង្រែលើ ចុះ​ស្រាវជ្រាវឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ យកមក​សាកសួរ នៅ​ស្នាក់ការ​នគរបាល ប៉ុស្តិ៍​ចាក់អង្រែលើ ដើម្បី​ចាត់ការតាម​នីតិវិធី។ ចំណែក​បក្ខពួក​ជនសង្ស័យ ឈ្មោះ ង្វៀង យុំ​ា​ង​តាំ កំពុង​ព្យាយាម​រត់គេចខ្លួន​បាត់។

បច្ចុប្បន្ន​ ​យុវជន​ដៃដល់ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ ត្រូវ​បានបញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី៕ដោយ​៖សហការី​

...

រូបថត​៖​ សមត្ថកិច្ច​បញ្ជូនខ្លួន​ជនដៃដល់​ ទៅតុលាការ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print