មន្ទីរព័ត៌មានខេត្តកំពង់ចាម : អាជ្ញអាជ្ញាធរស្រុកស្រីសន្ធរ បាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឃុំ​ចំនួន ៥​ឃុំ រួម​និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ បាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឃុំ​ចំនួន ៥​ឃុំ រួម​និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង ហើយ​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​សុខភាព ។ នេះយើងយោងតាមប្រភពពីអង្អភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

អង្អភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម បានបន្តថា , ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្រី​សន្ធរ លោក ស៊ីម គង់ បាន​ឲ្យ​ដឹងថា ក្រុមការងារ​ស្រុក​ស្រី​សន្ធរ បាន​ចុះ​ធ្វើការ​គ្រប់គ្រង​និង​បិទ​ខ្ជ​ប់​ជា​បណ្តោះអាសន្ន​នូវផ្ទះ​ប្រជាពលរដ្ឋ ដែល​ឆ្លង​ជំងឺ​កូ​វីដ ១៩ និង​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​ស្រុក ឃុំ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ស្ថិតនៅ​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ឃុំ​ព្រែក​រំដេង ឃុំ​ព្រែក​ពោធិ៍ ឃុំ​ប្រាំ​យ៉ា​ម និង​ឃុំ​ស្វាយ​ពោធិ៍ និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង ឃុំ​ព្រែក​រំដេង រហូតដល់ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ។

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃ​ដដែល​នេះ លោក​បាន​អនុញ្ញាតឱ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្រី​សន្ធរ បន្ត​ស្រាវជ្រាវ រកមុខ​សញ្ញា​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ ក្នុងនោះ​រកឃើញ​ប្រជាពលរដ្ឋ មាន​ទាក់ទង​និង​អ្នក​វិជ្ជមាន​កូ​វីដ​19 ឈ្មោះ ប៊ូ ទ្បុ​ង​ហ៊ួ​រ ចំនួន ៦៨​នាក់ និង​រកឃើញ​១៤​នាក់ មាន​វិជ្ជមាន​កូ​វីដ ១៩ និង​ប្រជាពលរដ្ឋ​ភូមិ​ទូ​រ៉ី ០៤​នាក់ រកឃើញ ១​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩ សរុប​អាជ្ញាធរ​ស្រុក​បាន​រកឃើញ​មនុស្ស ១៥​នាក់ មាន​វិជ្ជមាន​កូ​វីដ​១៩ ។
​បច្ចុប្បន្ន​ទាំង ១៥​នាក់ ខាង​អាជ្ញាធរ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ខេត្តកំពង់ចាម ចំណែក​អ្នកពាក់ព័ន្ធ​មួយចំនួន តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ដោយ​អាជ្ញាធរ បិទ​ខ្ទប់​ផ្ទះ។
សូមបញ្ជាក់ថា, អាជ្ញាធរខេត្តកំពង់ចាម សម្រេចបន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមិថុនា ២០២១ ។
យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ- នៅ មិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមាន កូវីដ-១៩ ដោយត្រូវបន្តសុពលភាពនៃការអនុវត្តរយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ -២៤ ខែមិថុនា ឆ្នាំ២០២១ និងសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាព, រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព ពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម លេខ០១១/២១ស.ណ.ន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរក ឃើញ ប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ក្នុងនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print