លោក​ បណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូប បានរៃអង្គាសប្រាក់បានជាង ២ពាន់ដុល្លារ ជួយឧបត្ថម្ភដល់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសចិនមានជម្ងឺ

ចែករំលែក៖

ភ្នំពេញៈ​ នេះជាទឹកចិត្តដ៍ល្អគួរអោយគោរពសសើរណាស់ចំពោះថ្នាក់ដឹកនាំវ័យក្មេងក្នុងការងារនយោបាយក៏ដូចជាការងារមនុស្សធម៌លោកតែងតែធ្វើជានិច្ចមិនថានៅឆ្ងាយរឺកន្លែងលំបាកយ៉ាងណាក៏ លោកតែងតែធ្វើជានិច្ច ដូចពេលនេះ
លោក​ បណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូប បានរៃអង្គាសប្រាក់បានជាង ២ពាន់ដុល្លារ ជួយឧបត្ថម្ភដល់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសចិនម្នាក់ ដែលកំពុងកើតជំងឺមហារីកគ្រាប់ឈាម និងត្រូវការថវិកាជាច្រើន ដើម្បី ព្យាបាល។
ថវិកាជាង ២ពាន់ដុល្លារនេះ ត្រូវបានរៃអង្គាជូននិស្សិតរងគ្រោះ ក្នុងពេលជួបជុំអាហារសាមគ្គី រវាងលោក ហ៊ុន ម៉ាណែត និងក្រុមយុវ ជនគណបក្សប្រជាជនកម្ពុជា ជាមួយនិស្សិតអាហារូបករណ៍នៅប្រទេសចិននាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ ថា លោក ហ៊ុន ម៉ាណែត និងយុវជនគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន៕​ សុខ​ ខេមរា

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print