ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានជូនដំណឹងស្តីពី ការផ្អាកធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤ និងផ្លូវ៣៥០ ជាបណ្តោះអាសន្ន (ផ្លូវខាងឆ្វេង) និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ) ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការខេត្ត បានបញ្ជាក់ថា អាស្រ័យហេតុដូចបានគោរព និងជម្រាបជូនខាងលើ សូមលោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប់ជាព័ត៌មាន មេត្តាយោគយល់ អធ្យាស័យ និងចូមរួមសហការដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា ប្រកបដោយសុខសុវត្ថិភាព និងសូមមេត្តាធ្វើដំណើរតាមផ្លូវវាងខាងស្តាំម្ខាងទៀត (មានសញ្ញាព្រួញចង្អុលបង្ហាញ) បានធម្មតា ។
ជាចុងក្រោយ ក្រសួង ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ! ៕ដោយ៖សហការី