ភ្នំពេញ, ធនាគារ ឈីប(CHIEF Bank) សាខាច្បារអំពៅ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ធ្វើការនៅ
ធនាគារ ឈីប(CHIEF Bank) សាខាច្បារអំពៅ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១។ មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បន្ទាប់ពីធ្វើតេស្ដលើកទីមួយ ទៅលើអ្នកប៉ះពាល់នៅទីនោះរួច ជាលទ្ធផលរកឃើញអ្នកឆ្លងម្នាក់ទៀត។ សរុបទីតាំងនេះ មានអ្នកឆ្លងចំនួន ២ នាក់ គិតត្រឹមថ្ងៃទី២១ មិថុនា។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕