ជនសង្ស័យមួយក្រុមធ្វើសកម្មភាព វាយប្លន់យកម៉ូតូស្តុបពីពីយុវជនម្នាក់រួចជិះគេចខ្លួនបានដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកក្បាល និងរបួសជាច្រើនកន្លែងផ្សេងទៀត ដោយសារតែត្រូវជនសង្ស័យមួយក្រុមបានប្រើបំពង់ទីបដែកវាយក្បាល ប្លន់យកម៉ូតូស្តុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2FK-6027 បានសម្រេច ហើយគេចខ្លួនបាត់​ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាម្នាក់នោះទេ ។

ហេតុការណ៍នេះបានកើតឡើង​កាល​ពីវេលាម៉ោង១១នឹង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខទីស្តីការគណៈរដ្ឋ​មន្រ្តី ផ្លូវចូលក្នុងប្លុក​ បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ មែន សហ្វីរីន អាយុ២១ឆ្នាំ ជាជនជាតិអ៊ីស្លាម បច្ចុប្បន្នស្នាក់នៅសង្កាត់​ទួ​លសង្កែ ខណ្ឌឬស្សី។ បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេ និងពូ បានជិះ​ម៉ូតូ​ម្នាក់​១​គ្រឿងចេញទៅដើរលេង ហើយនៅវេលាម៉ោងកើតហេតុបំណងត្រឡប់ទៅផ្ទះវិញ ពេលមកដល់​កន្លែង​កើតហេតុដែលជាកន្លែងស្ងាត់ និងងងឹតផងនោះ ក៏ស្រាប់តែមានជន​សង្ស័យមួយក្រុមមាន​គ្នា៤​នាក់​ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពវាយមកលើក្បាល និងខ្នង ដោយប្រើបំពង់ទីបដែកជាច្រើន ។ ពេលនោះគេក៏បានបន្ថែមល្បឿន ហើយត្រូវបានជនសង្ស័យដេញតាមពីក្រោយវាយជាច្រើនទីបទៀត បណ្តាលឱ្យបែកក្បាល និងដួលម៉ូតូ ហើយរូបគេក៏រត់ចោលម៉ូតូយកតែរួចខ្លួន ទើបក្រុមជនសង្ស័យលើក ម៉ូតូយកទៅតែម្តង ។​
បន្ទាប់ពីកើតហេតុរយះពេល២ម៉ោងមិនមានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ មក​អន្ត​រាគមន៍ ឬធ្វើការសួរនាំនោះទេ ទើបគេសម្រេចចិត្តហៅមិត្តភក្រ្ត រួចដឹកទៅដាក់ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍​ស្រះ​ចកដោយខ្លួនឯង ។

សូមបញ្ជាក់ថា កន្លែងកើតហេតុខាងលើតែងតែកើតមាននូវករណីវាយ និងភ្ជង់ប្លន់ជាញឹកញាប់ ប៉ុន្តែសមត្ថកិច្ចទាំងមូលដ្ឋាន និងខណ្ឌ ហាក់ដូចជាមិនអើពើនោះទេ មិនតែប៉ុណ្ណោះ បានព្យាយាមលាក់បាំងអ្នកសារពត៌មាន ថាមិនមែនជាករណីប្លន់នោះទេ ជាករណីផ្សេងទៅវិញ ដោយបានបណ្តែតបណ្តោយឱ្យកើតមាននូវករណីប្លន់កើនឡើងគួរឱ្យកត់សម្គាល់ និងហាក់ដូចជាមិនខ្វល់ថាភូមិសង្កាត់មានសុវត្ថិភាព និងសុខទុក្ខប្រជាពលរដ្ឋឡើយ ៕

image

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print