ភ្នំពេញ៖ បុរសម្នាក់ញៀនថ្នាំតែងតែមកវាយយកលុយគំរាមសម្លាប់អតីតៈជាប្រពន្ធម៉េម៉ាយកូន៤នាក់ លក់បន្លែមុខរោងចក្រ លក់មួយថ្ងៃ បានលុយចិញ្ចឹមកូនមួយថ្ងៃ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិចោមចៅ អោយជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួន។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨ និង ៥០នាទីយប់ថ្ងៃទី ១៦ មិនា ២០១៦ នៅមុខរោងចក្រ សិុង កាំ នៅតាមផ្លូវបេតុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បុរសអតីតៈជាប្តីហេងស៊យនេះ មានឈ្មោះ ស៊ុន ម៉ៅ អាយុ ៣៨ឆ្នាំ មុខរបរធ្វើសំណង់ស្នាក់នៅកន្លែងកើតហេតុ ចំណែកអតីតៈប្រពន្ធរងកម្មឈ្មោះ មីុ ចាប់ស្រីរី អាយុ ៤១ឆ្នាំ មុខរបរលក់បន្លែ មុខរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិកក់ ឃុំកក់ ស្រុកស្វាយរំពៀរ ខេត្តស្វាយរៀង ។
តាមសម្តីស្ត្រីរងគ្រោះបាន ប្រាប់អោយដឹងថារូបគាត់ជាស្ត្រីម៉េម៉ាយកូន៤ហើយបុរសជាអតីតៈប្តីចុងគាត់នេះ បានយកគ្នាជាប្តីប្រពន្ធឥតខានស្លារនោះទេ តាំងពីគាត់ ២៩ឆ្នាំមកម្លេះ ហើយបានកូនប្រុសម្នាក់បច្ចុប្បន្ន១៣ឆ្នាំ ហើយពួកគាត់បានផ្តាច់ការរួមរស់អស់រយះពេលជាង១០ឆ្នាំហើយ តែជននេះតែងតែមករករឿងសុំលុយជាគាត់ជារផងរហូត ម្តង៤ទៅ៥ម៉ឺុន ពេលខ្លះគាត់លក់បន្លែអត់ដាច់ អត់មានលុយអោយទៅវាយបំផ្លិចបំផ្លាញរបស់របរក្នុងបន្ទប់និងអុកឡុកកន្លែងរកស៊ីុរបស់គាត់មិនអោយរកស៊ីុបានទៀតផង ហើយគាត់បានប្តឹងសមត្ថកិច្ចមូលដ្ឋានរហូតដែរតែជននេះតែងតែរត់បាត់រហូត ទើបមកដល់យប់កើតហេតុនេះ ទើសមត្ថកិច្ចប៉ុស្តិចោមចៅចាប់ឃាត់ខ្លួនបានភ្លាមជាក់ស្តែងតែម្តង។
ក្រោយពេលឃាត់ខ្លួនបាន នាំយកមកប៉ុស្តិនិងស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕
ដោយ៖ សុខាសែនជ័យ