លោក ឯម ច័ន្ទមករា៖ ជនពិការក៏ជាអតិថិជនដែលមានសក្តានុពលមួយដែរ!

ចែករំលែក៖

ខេត្តកែប៖ នៅក្នុងពិធីផ្សព្វផ្សាយតួនាទីភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានីខេត្ត និងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ នៅសាលាខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ជនពិការក៏ជាអតិថិជនដែលមានសក្តានុពលសម្រាប់គ្រប់វិស័យ ពិសេសវិស័យ ទេសចរណ៍ ព្រោះថាបច្ចុប្បន្ននេះ កំរិតជីវភាពរបស់ជនពិការមួយចំនួនអាចមានលទ្ធភាពធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារទៅតាមរមនីយដ្ឋានទេសចរណ៍នានា តួយ៉ាងដូចជានៅក្នុងខេត្តកែបនេះជាដើម ដូច្នេះម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋាននានា គួរគប្បីរៀបចំបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ អាចធ្វើដំណើរកំសាន្តបានដូចជាជម្រាល ធ្នាក់ដៃ បន្ទប់ទឹក កន្លែងចតយានយន្តជាដើម។

លោក ឯម ច័ន្ទមករា បានអំពាវនាវឲ្យប្រជាពលរដ្ឋសាធារណៈជនផ្លាស់ប្តូរផ្នត់គំនិត ការរើសអើងជនពិការទៅជាការចូលរួមលើកកម្ពស់សិទ្ធិជនពិការដោយគ្មានការរើសអើង ដោយលោកបានសង្កត់ធ្ងន់និងប្រៀបធៀបថាប្រសិនបើជនពិការជិះឡានទំនើប ហើយទៅស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ ឯជនពិការជិះម៉ូតូកង់បីចុះទៅស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ដូចគ្នានោះ ប្រហែលជាការផ្តល់សេវាដល់ជនពិការដែលជិះឡានទំនើបនោះល្អជាងមើលទៅ ដែលនេះគឺជាផ្នត់គំនិតអវិជ្ជមានមួយគួរត្រូវបានផ្លាស់ប្តូរ សូម្បីវណ្ណៈជនពិការរវាងអ្នកមាននិងអ្នកក្រ។

អគ្គលេខាធិការ លោក ឯម ច័ន្ទមករា បន្ថែមទៀតថា ប្រសិនបើអាចធ្វើទៅបានខេត្តគួរសិក្សាពិនិត្យលទ្ធភាពរៀបចំឧបករណ៍ធ្វើយ៉ាងណាឲ្យជនពិការជិះរទះអាចទៅលេងទឹកសមុទ្រដូចមនុស្សទូទៅបាន ដោយគ្មានឧបសគ្គរារាំង ដើម្បីឆ្លើយតបទៅនិងយុទ្ធសាស្រ្តជាតិស្តីពីពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការតែងបានអំពាវនាវ ឲ្យគ្រប់ក្រសួងស្ថាប័ន មន្ទីរពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ការរៀបចំបង្កលក្ខណងាយស្រួល និងទីចល័តចេញចូលតាមទីសាធារណៈ។

ថ្លែងក្នុងពិធីនេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកែប បានណែនាំឲ្យគ្រប់មន្ទីរពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើការងារពិការភាព ពិសេសជម្រុញការជ្រើរើសជនពិការឲ្យចូលបម្រើការងារតាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ ឲ្យគ្រប់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ហើយនៅសាលាខេត្តកែបនេះក៏មានជនពិការកំពុងតែម្រើការផងដែរដូចជាកញ្ញា ដានី ដែលទទួលក្របខ័ណ្ឌពិសេសដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកអភិបាលខេត្តក៏បានជម្រុញឲ្យមន្ទីរស្ថាប័នពាក់ព័ន្ធគិតអំពីការកែរសម្រួលសំណង់អគាសាធារណៈរបស់រដ្ឋឲ្យមានលក្ខណៈងាយស្រួលសម្រាប់ជនពិការ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក៏ដូចជាចំណាត់ថ្នាក់សេវាល្អរបស់ក្រសួងទេសចរណ៍ផងដែរ។

លោក កែន សត្ថា ក៏បានណែនាំឲ្យមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធឲ្យជួយផ្តល់ការបណ្តុះបណ្តាលជំនាញជូនដល់ជនពិការក្រីក្រ ដើម្បីមានលទ្ធភាពទៅប្រកបមុខរបរចិញ្ជឹមជីវិតឲ្យបានសមរម្យ។

គួរបញ្ជាក់ផងដែរថានេះគឺជាខេត្តទី១៥ ហើយដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា និងសាលាខេត្តនានារៀបចំពិធីផ្សព្វផ្សាយតួនាទីភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានីខេត្ត និងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ នៅថ្នាក់ក្រោមជាតិបន្ទាប់ពីការប្រកាសជាផ្លូវការដាក់ឲ្យប្រើប្រាស់យផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ កមានសក្តានុ​ពល៕​ សុខ​ ខេមរា

20160316234908

20160316234910

20160316234914

20160316234915

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print