ភ្នំពេញៈ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៦ បានអនុញ្ញាតឲ្យលោក អ៊ូស្មាន់ ឌីយ៉ូណេ ប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកប្រតិបត្តិទឹកសកល, លោក ណាថាន់ បេលែត ប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកប្រតិបត្តិកសិកម្មសកល, និងលោកស្រី ចំរើន មុឌីតា តំណាងធនាគារពិភពលោក ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។
គោលបំណងនៃជំនួបពិភាក្សានេះ គឺផ្តោតសំខាន់លើស្ថានភាពបច្ចុប្បន្ននៃវិស័យធារាសាស្រ្តនៅក្នុងប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងការគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាព ៕ សុខ ខេមរា
...