អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៧១៣ករណីបន្ថែមទៀត ក្នុងនោះ២០ករណីជានាំចូល និង៦៩៣ករណីទៀតជាករណីសហគមន៍។
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើនេះ ទីក្រុងហូជីមិញ បានរកឃេីញអ្នកឆ្លងចំនួន ៤៦៤ករណី។ ចំណែកខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន៩០ករណី និងខេត្ត Tiền Giang មាន៣៨ករណី។
គួរបញ្ជាក់ថា ប្រទេសវៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៧,៥៧៦នាក់ ក្នុងនោះស្លាប់៨១នាក់ និងជាសះស្បើយ ៧,២៤៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ៕ដោយ៖ស តារា
...