ថ្ងៃនេះ! វៀតណាម​ រកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន​ ៧១៣ករណី ខណៈនៅទីក្រុងហូជីមិញ​ មានអ្នកឆ្លង​ជិត​ ៥០០នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលវៀតណាម​ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៧១៣ករណីបន្ថែមទៀត ក្នុងនោះ២០ករណីជានាំចូល និង៦៩៣ករណីទៀតជាករណីសហគមន៍។

ក្រសួងសុខាភិបាលវៀតណាម​ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើនេះ ទីក្រុងហូជីមិញ​ បានរកឃេីញអ្នកឆ្លងចំនួន​ ៤៦៤ករណី។ ចំណែក​ខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន៩០ករណី និងខេត្ត Tiền Giang មាន៣៨ករណី។

គួរបញ្ជាក់ថា​ ប្រទេស​វៀតណាម​ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៧,៥៧៦នាក់ ក្នុងនោះស្លាប់៨១នាក់ និងជាសះស្បើយ ៧,២៤៧នាក់​ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី០១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print