២ថ្ងៃនេះករណីក្រុមចោរឆក់ ចាត់ទុកជាថ្ងៃស៊យ ១ក្រុមធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ និង១ក្រុមឆក់កាបូប ជាប់អន្ទាក់នគរបាលខណ្ឌ៧មករា ទាំង២ករណី

ចែករំលែក៖

ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី១៧ មិនា មានចោរ១ក្រុមគ្នា៣នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសម្នាក់នៅមុខអតីត:សណ្ឋាគារស តាមមហាវិថីព្រះមុនីវង្ស សង្កាត់អូស្សី៤ ត្រូវកំលាំងល្បាតផ្នែកព្រហ្មទណ្ឌចាប់ខ្លួនបាន ២នាក់ និងម៉ូតូ១គ្រេឿង ម្នាក់គេចខ្លួនបាត់ ។ ទូរសព្ទ័ដៃសមត្តកិច្ចដកហូត បានប្រគល់ទៅជនរងគ្រោះវិញភ្លាម ។

នៅវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី១៨ មិនា កើតមានអំពើឆក់កាបូប១ករណីទៀត ស្រ្តីជនរងគ្រោះម្នាក់ បានជិះម៉ូតូមួយគ្រេឿង ចេញពីផ្ទះនៅសង្កាត់ផ្សារដើមគរ បំណងទៅធ្វើការនៅក្រុមហ៊ុនម្តុំផ្សារថ្មី ខណ្ឌដូនពេញ ។

ពេលជនរងគ្រោះជិះម៉ូតូទៅដល់មុខស្ថានីយ៍ប្រេងតេលា ត្រង់រង្វង់មូលភ្លើងស្តុបអាងទឹកអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ត្រូវចោរមួយក្រុមមានគ្នា២នាក់ ជិះម៉ូតូទំនើបឌ្រីមសង់ សេរី២០១៥ បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះបណ្តាលឲ្យដួលហើយក្រុមចោរមានបំណងជិះគេចខ្លួន ។ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរ ៗ ក៏ត្រូវកំលាំងល្បាតផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា ចេញតាបចាប់ខ្លួនបានទាំង២នាក់ នៅជិតផ្សារសេរីភាព សង្កាត់អូឬស្សី២ ព្រមទាំងដកហូតកាបូបប្រគល់ទៅជនរងគ្រោះវិញ ក្នុងនោះមានទូរសព្ទ័ដៃ២គ្រេឿង ប្រាក់៩០ដុល្លារ និង៣០មឺុនរៀល ។

ជនសង្ស័យទាំង២ក្រុមនោះ ត្រូវបានសមត្តកិច្ចកសាងសំណុំរេឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ។ ដែលនេះចាត់ទុកថា ជាថ្ងៃស៊យរបស់ក្រុមចោរឆក់ទាំង២ក្រុម បានធ្វើសកម្មភាពឆក់ នៅទឹកដីខណ្ឌ៧មករា ជាប់អន្ទាក់ទាំង២ក្រុម ។ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចខ្លួនព្រឹកថ្ងៃទី១៨ មិនា នេះម្នាក់ឈ្មោះខាំឡ ខាំម៉ារី ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ឈ្មោះលីម ពីដូ ភេទប្រុស អាយុ២០ឆ្នាំ ៕

image

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print