ផលិតផល​ម្ទេស​របស់កម្ពុជា៖​ មានប្រទេសចំនួនពីរ​ ដែលពលរដ្ឋចូលចិត្តទទួលទាន

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមការលើកឡើងរបស់​មន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា​ ប្រទេស​ចំនួន​ពីរ​ មួយនៅ​ទ្វីបអឺរ៉ុប​ ដែលមាន​ពលរដ្ឋ​ទទួលទានផលិតផល​ម្ទេស​ពី​កម្ពុជា​ ​គឺប្រទេស​ប៊ែ​ល​ហ្សិ​ក និងប្រទេសមួយ​នៅ​ទ្វីបអាមេរិក ដែល​នាំចូល​ម្ទេស​ពី​កម្ពុជា​ ​គឺប្រទេស​កាណាដា ។

​ប្រភពដដែល បន្តថា ប្រទេស​ទាំងពីរខាងលើ​នេះ បាននាំចូល​ម្ទេស​ពី​កម្ពុជា​នៅក្នុង​បរិមាណ​តិច​ទេ ប៉ុន្តែ​ក៏​ជា​ចំណែក​ទីផ្សារ​កសិផល​កម្ពុជា មួយ​នៅក្រៅ​ប្រទេស​ផងដែរ។

​មន្រ្តី​ក្រសួងកសិកម្ម បន្ថែមទៀតថា៖ កម្ពុជា​ នៅក្នុង​រយៈពេល ៦ ខែដំបូង ​នៃ​ឆ្នាំ២០២១នេះ នាំចេញ​ម្ទេស​ស្រស់​មាន​ចំនួន ៦៤.៩០៧,១២ តោន កើនឡើង​ចំនួន ៨៣,៤៧% ដោយ នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៦៤.៩០៧,១២ តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០០២ តោន ដោយឡែក​ម្ទេស​ក្រៀម បាន​នាំចេញ​មាន​ចំនួន ៩០០,២២ តោន ថយចុះ​ចំនួន -២៤,៩៨% នៅក្នុង​នោះ នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៩០០ តោន ប្រទេស​ប៊ែ​ល​ហ្សិ​ក ចំនួន ០,២១ តោន និង​ប្រទេស​កាណាដា​ចំនួន ០,០១ តោន៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print