ខេត្តប៉ៃលិន៖ កាលពីថ្ងៃអាទិត្យត្រូវនិងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំមន្ត្រីរាជ
ការក្រុងនិងកម្លាំងសន្ថិសុខ ចុះបិទខ្ទប់ផ្សា
រសាមគ្គីហៅផ្សារប៉ាហ៉ី នេះដោយសារក្រុមអាជីវករមួយចំនួនបំពានខ្សែក្រវ៉ាត់បំរាមរុកចូលទៅលក់ដូរមុនថ្ងៃប្រកាសបញ្ចប់ការបិទខ្ទប់ និងមានបញ្ហាប្រឈមពីការឆ្លងនូវជំងឺកូវីដ-១៩ នោះ អាជ្ញាធរក្រុងប៉ៃលិនបន្តបិទខ្ទប់ផ្សារសាមគ្គីហៅផ្សារប៉ាហ៉ីបន្ថែម ១៤ថ្ងៃទៀត ។
រីឯលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិនបានបញ្ជាក់ឲ្យដឹងដែរថា÷ ករណីដែលឈានដល់ការបិទខ្ទប់បន្ថែម ១៤ថ្ងៃទៀតនេះដោយសារក្រុមគ្រូពេទ្យនៅមិនទាន់គ្រប់គ្រងស្ថានការ នៃការរីករាលដាលជម្ងឺកូវីដ-១៩របស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករនៅក្នុងផ្សារសាមគ្គីនេះបានទាំងស្រុងនៅឡើយ។
ក្រោយមន្ត្រីជំនាញបានពិនិត្យរកឃើញមានអាជីវករដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវអាជ្ញាធរបិទផ្អាកដំណើរការជាបណ្តោះអាសន្នដោយរងចាំពេលវេលាសមស្របណាមួយនឹងបើកដាក់ឲ្យដំណើរការវិញ។ ការបិទផ្អាកលើកដំបូងនេះធ្វើនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១កន្លងមក៕ ជាលើកទី២នេះដោយសារក្រុ
មអាជីវកមួយចំនួនមិនគោរព បំរាមរបស់
អាជ្ញាធរក្រុង ដោយបំពាន់លើខ្សែក្រវ៉ាត់
ជំវិញ ឥឡូវនេះអភិបាលក្រុងប៉ៃលិនបាន
បិទខ្ទប់១៤ថ្ងៃបន្ថែមទៀត៕
ដោយ៖ ស សារ៉េត