ខេត្តឧត្តរមានជ័យ៖ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យផ្សារក្រុងសំរោង នៅទីរួមខេត្តបើកធ្វេីអាជីវកម្មលក់ដូរធម្មតាឡើងវិញ បន្ទាប់ពីបិទខ្ទប់អស់មួយរយៈពេល ដោយសារមានអាជីវករជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ នាពេលកន្លងមក។
ជាក់ស្ដែងនៅក្នុងសម្រេចខាងលេីនេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដល់សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍បន្តទៀតទោះបីជាផ្សារបានបើកវិញក្តី។
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញជំងឺកូវីដ-១៩ ចំនួន៩៦ករណីបន្ថែមទៀត (៦ករណីជាករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភ: និង៩០ករណី ជាករណីនាំចូលពីប្រទេសថៃ) និងករណីជាសះស្បើយចំនួន៣៦នាក់៕ដោយ៖សហការី
...