ផ្សារក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​ ត្រូវ​បានអាជ្ញាធរ​សម្រេចឱ្យបើក​ធ្វើ​អាជីវកម្ម​លក់ដូរឡើងវិញ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ បើយោងតាម​លិខិត​របស់​រដ្ឋបាល​ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យផ្សារក្រុងសំរោង នៅទីរួមខេត្តបើកធ្វេីអាជីវកម្មលក់ដូរធម្មតាឡើងវិញ បន្ទាប់ពីបិទខ្ទប់អស់មួយរយៈពេល​ ដោយសារមានអាជីវករជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩​ នាពេលកន្លងមក។

ជាក់ស្ដែង​នៅក្នុង​សម្រេច​ខាងលេីនេះ​ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ​ បានដល់សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍បន្តទៀតទោះបីជាផ្សារបានបើកវិញក្តី។

គួរបញ្ជាក់ថា​ ក្រុមគ្រូពេទ្យជំនាញ​ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១​ បានរកឃើញជំងឺកូវីដ-១៩ ចំនួន៩៦ករណីបន្ថែមទៀត (៦ករណីជាករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភ: និង៩០ករណី ជាករណីនាំចូលពីប្រទេសថៃ) និងករណីជាសះស្បើយចំនួន៣៦នាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print