កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ៖ នៅតែ​ជា​សរសៃឈាម​មួយ​ដ៏​សំខាន់​នៅក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត

ចែករំលែក៖

ភ្នំពេញ​៖ ​បើតាមរបាយការណ៍របស់កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា​ បច្ចុប្បន្ន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ គឺជា​សរសៃឈាម​មួយ ដ៏​សំខាន់​នៅក្នុងពេល​បច្ចុប្បន្ន និង​ក្នុង​ពេលអនាគត។​

ជាក់ស្ដែងកំពង់ផែ​ស្វយ័ត​មួយ​នេះ​ នៅតែ​បន្តដំណើរ​ការ​តាម​ផែនការ​អភិវឌ្ឍ​រយៈពេល​ខ្លី​ឆ្នាំ​២០១៧ -២០២៥ ដោយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ផែនការ​អភិវឌ្ឍ​កំពង់ផែ ទឹក​ជ្រៅ​ចំណត​កុងតឺន័រ​ជម្រៅ ១៤,៥​ម៉ែត្រ ក្នុងនោះ​៖ គម្រោង​កសាង​កំពង់ផែ ទឹក​ជ្រៅ​ចំណត​កុងតឺន័រ​ជំហាន​ទីមួយ ប្រវែង​៣៥០​ម៉ែត្រ ជំហាន​ទី​ពីរ​ប្រវែង ៣០០ ម៉ែត្រ និង​ជំហាន​ទី​បី ប្រវែង​៣០០​ម៉ែត្រ​ផងដែរ​។

​ទន្ទឹមនឹងនេះ នៅ​ឆ្នាំ​២០៣០​ ដើម្បី​ពង្រឹង​និង​ពង្រីក​សមត្ថភាព​នៃ​ការផ្តល់សេវា​ជូន​អតិថិជន​ក្នុងនោះ​រួមមាន​៖​ គម្រោង​កសាង​ចំណត​កុងតឺន័រ​ទី​៤ ប្រវែង ១៣០០​ម៉ែត្រ x ៥៥០​ម៉ែត្រ ចំណត​កុងតឺន័រ​ទី​៣​ប្រវែង ១០៥០​ម៉ែត្រ x ៥៥០​ម៉ែត្រ ចំណត​កុងតឺន័​រថភ្លើង​ប្រវែង​២៥០​ម៉ែត្រ x ១៧០០​ម៉ែត្រ អភិវឌ្ឍ​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច ៥៤ ហិកតា និង​តំបន់​គយ​ត្រួតពិនិត្យ​ទំនិញ​ប្រវែង​៦៥០​ម៉ែត្រ x ២០០​ម៉ែត្រ​។​

​គួរជម្រាបថា​ នៅឆ្នាំ​២០២០​កន្លងទៅ​ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​ មាន​ទំនិញ​ឆ្លងកាត់​ចំនួន ៦.៦០១.៨០៤​តោន កើនឡើង 0,៨៣% បរិមាណ​នាវា​ឆ្លងកាត់​មាន​ចំនួន​១.៥៨២​គ្រឿង ថយចុះ​៤,៨១% បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន​៦៤១.៨៤២ TEUs កើនឡើង​០,៤១% និង​ចំណូល សរុប​មាន​ចំនួន ៣១១.៨១៣.៧៦៩.០០០ រៀល ថយចុះ​ចំនួន​៧%៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print