ខេត្តព្រះសីហនុៈ និសិ្សតពេទ្យម្នាក់ដាច់យ៉ៃ កាលពីយប់ឈានចូល ថ្ងៃទី១៩ មិនា បានធ្វើសកម្មភាពលួចទូរសព្ទ័ជនបរទេស ២គ្រឿងដែលមកទេសចរណ៏នៅក្នុងក្រុងព្រះសីហនុ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន ។ ជនសង្ស័យឈ្មោះ រ៉ន ចន្ថា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបប ជានិសិ្សតពេទ្យជាប់កម្មសិក្សា ស្រុកកំណើតនៅភូមិវាលខាងជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល. ខេត្តកោះកុង ។ តាមមន្រ្តីនគរបាលក្រុងព្រះសីហនុឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យដែលថាជានិសិ្សតពេទ្យនោះ គឺរូបគេបានមក”ស្តា”កម្មសិក្សានៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពេលចុះមក”ស្តា”កម្មសិក្សាវិជ្ជាជីវ:ពេទ្យជាក់ស្តែង ទំនងអត់លុយចាយ បានដាច់ចិត្តលួចទូរសព្ទ័ដៃជនជាតិចិន កំពុងស្នាក់នៅផ្ទះសំណាក់២គ្រឿងដែលកំពុងបញ្ចូលថ្ម ដេកចំហរបង្អួច ។ មន្រ្តីនគរបាលបន្តថា ខណ:ពេលជនសង្ស័យធ្វើសកម្មភាព ជនរងគ្រោះបានដឹងខ្លួនទាន់ និងស្រែកឆោឡោឡើង ក៏ជាប់អន្ទាក់សមត្តកិច្ចនគរបាលក្រុងព្រះសីហនុតែម្តងទៅ ។ និសិ្សតពេទ្យដាច់យ៉ៃម្នាក់នោះសមត្តកិច្ចបាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ។ សហការី