ប្រជានេសាទសំណូមពរឲ្យជំនាញធ្វើការបង្រ្កាបបទល្មើសដាក់ សំរាស់តាមព្រែកខណៈពួកគាត់ពិបាកក្នុងការធ្វើដំណើរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ ប្រជានេសាទនៅលើផ្ទៃទឹកនៃបឹងទន្លេសាបរាយការណ៏មកថាសព្វថ្ងៃសង្កេតឃើញបទល្មើសនេសាទប្រភេទកាប់ព្រៃលេចទឹកជាជម្រកត្រីពងកូន​ យកមកធ្វើជាសំរាស់ដាក់ចូលក្នុងទឹកព្រែកដើម្បីឲ្យត្រីកុំគ្នា​ ទើបគេយកសាច់អួនមកព័ទ្ធទំហំចាប់យកត្រីទាំងតូចទាំងធំ​ដោយគ្មានការបង្រ្កាប​។​

ប្រភពខាងលើនេះបន្តថាបទល្មើសកាប់បំផ្លាញព្រៃលេចទឹកយកមកដាក់ចូលក្នុងទឹកព្រែកធ្វើជាសំរាស់កំពុងកើតមានយ៉ាងច្រើនស្អេកស្កះនៅចំណុចព្រែកអ្នកតាស្តេចក្មេងងនិងព្រែកកំពុងស្ទឹង​ ជាប់ព្រំប្រទល់(ខេត្តកំពង់ឆ្នាំង)ស្ថិតក្នុងភូមិកំពង់ថ្គោល​ ឃុំអន្សាចំបក់​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​

ប្រភពដ៍ដែលបន្តទៀតថាបទល្មើសកាប់បំផ្លាញព្រៃលេចទឹកយកមកដាក់ចូលក្នុងទឹកព្រែកហៅថាសម្រាស់នេះ​ ពាសពេញព្រែកទាំងអស់​ រកតែប្រឡោះបើកកាណូតស្ទើរតែគ្មាន​ ហើយកន្លងមកក៏មានកាណូតជាច្រើនគ្រឿងធ្លាប់ធ្លាយបាតដោយសារតែត្រគួទ នៅក្នុងទឹកមើលមិនឃើញ​ក្នុងការដាក់សម្រាស់នេះឯង​ ហើយបទល្មើសប្រភេទនេះមិនមែនទើបតែកើតមាននោះទេ​ គឺកើតមានជាយូរយាមកហើយមិនឃើញមានការបង្រ្កាបសោះ​ ទោះបីគេឃើញសមត្តកិច្ចជំនាញរឺស្ថាប័នពាក់ព័ន្ធចេញចូលៗដូចហែកឋិនទានក៍ដោយ​ រឺមួយមានការជាប់ពាក់ព័ន្ធប្រយោជន៍​ ព្រោះនៅពេលសមត្ថកិច្ចផ្សេងៗចុះទៅម្ដងៗសួររកតែឈ្មោះបងក្តីរឺអាក្តី ដែលគេស្គាល់ឈ្មោះបងក្តីនោះជាអ្នកមានឈ្មោះបោះសម្លេងនៅទីនោះ​ ដូច្នេះគេអាចពឹងពាក់គាត់ជាអ្នកមុខអ្នកការក៍ថាបាន​ ក្នុងការរកប្រយោជន៍ដាក់ហោប៉ៅ​រៀងៗខ្លួន​ បញ្ហាខាងលើនេះពួកគាត់សូមសំណូមពរតាមរយៈការផ្សព្វផ្សាយ​ ដើម្បីឲ្យមន្រ្តីជំនាញរឺស្ថាប័នមេត្តាចុះពិនិត្យបទល្មើសជាក់ស្ដែងនិងចាំបាច់ត្រូវតែធ្វើការបង្រ្កាបជាពិសេស​ ដើម្បីងាយស្រួលក្នុងការនេសាទជាលក្ខណះគ្រួសារនិងជាពិសេសជាងនេះងាយស្រួលក្នុងការចរាចរណ៏ទៅវិញទៅមក​។​

ទោះបីប្រភពខាងលើលើកឡើងបែបនេះក្តី​ អ្នកកាសែត​ មិនអាចស្វែងរកឈ្មោះ​ បងក្តី​ ដើម្បីសុំការពន្យល់តើមានជាប់ពាក់ព័ន្ធនិងប្រយោជន៍ដែររឺទេ​ ហើយបើជាប់ពាក់ព័ន្ធមែនបង់ឲ្យទៅជំនាញណាខ្លះ​ ៕

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print