អតីតប្រធានាធបិតីលូឡាឌឺស៊ីលវ៉ា ដែលរងការចោទប្រកាន់ពីបទពុករលួយពេលនេះត្រូវបានលោកស្រីប្រធានាធិបតី ឌីលម៉ារូសែហ្វ តែងតាំងជារដ្ឋមន្ដ្រី ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ដ្រីនៅក្នុងប្រទេសប្រេ ស៊ីល ។
ការសម្រេចខាងលើធ្វើឱ្យមានរលក់ បាតុកម្មកើតឡើងជាថ្មីនិងវិបត្ដិនយោ បាយកាន់តែ ជ្រៅថែមទៀតនៅថ្ងៃនេះជា មួយនឹងការតែងតាំងលោកអតីតប្រធានាធិបតីលូឡាជារដ្ឋមន្ដ្រីទីស្ដីការគណៈ រដ្ឋមន្ដ្រីនៅក្នុងរដ្ឋាភិបាលរបស់លោក ស្រីប្រធានាធិបតីឌីលម៉ារូសែហ្វ។ តាំងពី យប់មិញមកដល់ថ្ងៃនេះមានផ្ទុះឡើងនូវបាតុកម្មនៅតាមទីក្រុងសំខាន់ដើម្បី ប្រឆាំងនឹងការដែលលោកស្រីបានទាញយកលោកលូឡាចូលក្នុងរដ្ឋាភិបាល។ ក្រៅពីការប្រឆាំងរបស់មហាជនទូទៅ ការតែងតាំងនេះក៏មានការជំទាស់ខ្លាំងពីក្រុមប្រឆាំងនៅក្នុងរដ្ឋសភាដែរ ។
គួរជម្រាបជូនថាកាន់តំណែងប្រធានាធិបតីពីឆ្នាំ២០០៣ដល់ឆ្នាំ២០១០លោក លូឡាត្រូវបានតុលាការចោទប្រកាន់ពី បទទទួលសំណូកជាគេហដ្ឋានមាត់សមុទ្រ ផ្ដល់ឱ្យដោយក្រុមហ៊ុនសំណង់សាធារណៈ BTP ដែលជាដៃគូជាមួយក្រុមហ៊ុនរុក រក និងផលិតប្រេងប្រេស៊ីលឈ្មោះ Petr- obras។ កន្លងមករឿងអាស្រូវស៊ីសំណូក សូកប៉ាន់មួយនេះបានអូសទាញប្រធាន ក្រុមហ៊ុនទាំងពីរព្រមទាំងអ្នកនយោបាយជាច្រើនឱ្យឡើងឆ្លើយបំភ្លឺនៅមុខតុលា ការ ៕ ម៉ែវ សាធី