សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាស្ដីពីការបន្ថែមទណ្ឌកម្ម លើកូរ៉េខាងជើង

ចែករំលែក៖

កាលពីថ្ងៃទី១៨ ខែមីនា កូរ៉េខាងត្បូង និងអាមេរិកបានរៀបចំកិច្ចពិភក្សាថ្នាក់មន្ដ្រីជាន់ខ្ពស់នៅសបា្ដហ៍ខាងមុខនេះស្ដីអំពីកិច្ចសហប្រតិបត្ដិការដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ។

តាមការប្រកាសរបស់ក្រសួងការ បរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ឧបការី ទទួលបន្ទុកគោលនយោបាយជាមួយកូរ៉េខាងជើងលោក Sung Kim និងឧបការី ក្រសួងការបរទេសអាមេរិកលោក Daniel Fried នឹងទៅកាន់ទីក្រុងសេអ៊ូល នៅថ្ងៃទី២៣ ខែមីនា ដើម្បីពិភាក្សា ស្ដីអំពីសន្ដិសុខ និងស្ថិរភាពនៅឧបទ្វីប កូរ៉េ ។

តាមគម្រោងភាគីទាំងពីរនឹងពិភាក្សា គ្នាអំពីវិធីសាស្ដ្របង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែមទៀតក្រោយ អង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មកាលពីដើមខែមីនានេះ ។

ក្រៅពីនេះមន្ដ្រីអាមេរិកនឹងបកស្រាយ ពីគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទៅលើកូរ៉េខាងជើងក្នុង នោះមានទាំងការដាក់ទណ្ឌកម្មថ្មីរបស់ លោក អូបាម៉ា ទៅលើទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៨ ខែមីនា ។

ជំនួបពិភាក្សាថ្នាក់រដ្ឋមន្ដ្រីកើតឡើងក្រោយពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីលបន្ថែមទៀតកាលពីព្រឹកថ្ងៃទី១៨ ខែមីនា គឺជាការឌឺដងទៅនឹងទណ្ឌកម្មថ្មី របស់អាមេរិកនិងសហគមន៍អន្ដរជាតិ ។

សារព័ត៌មានកូរ៉េខាងត្បូងយុនហាប់បានផ្សាយថា កាំជ្រួចមីស៊ីលដែលកូរ៉េ ខាងជើងបានបាញ់នោះគឺនៅវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី១៨ ខែមីនា ពីតំបន់ Suk Chun ខេត្ដ Pyongan។ មីស៊ីល ដែលបានបាញ់នោះជាប្រភេទ Rodong ហើយហោះហើរបានប្រមាណ៧០០គីឡូម៉ែត្រទើបធ្លាក់ចូលសមុទ្រក្នុងប្រទេស កូរ៉េខាងជើង ។

សារព័ត៌មាន CNN បានផ្សាយថា មន្ដ្រីអាមេរិកក៏បានបញ្ជាក់ថាពិតជាមាន ការបាញ់មីស៊ីលនៅព្រឹកថ្ងៃទី១៨ខែមីនាប្រាកដមែន ។

កាលពីថ្ងៃទី១០ ខែមីនា ទីក្រុងព្យុង យ៉ាងក៏បានបាញ់មីស៊ីលពីរគ្រាប់ចូលទៅកាន់ដែនសមុទ្រភាគខាងលើប្រទេសនេះ ដែរ គឺស្ថិតនៅក្នុងតំបន់សមុទ្រជប៉ុន ។

កាលពីដើមខែមីនាកន្លងមកអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធទ្រង ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយមានទាហានកូរ៉េខាងត្បូង៣សែន នាក់និងទាហានអាមេរិក១៧ពាន់នាក់ ចូលរួម។ ការធ្វើសមយុទ្ធនោះទីក្រុងព្យុង យ៉ាងបានប្រកាសថា ជាការប៉ុនប៉ងឈ្លាន ពាន់ដឹកដីកូរ៉េខាងជើង ៕ ម៉ែវ សាធី

image

image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print