សម្តេចតេជា​ ហ៊ុន​ សែន​ រំលឹកនិងបញ្ចេញរូបថតចាស់ៗដែលថតក្នុងទស្សវត្តន៍១៩៧០​ រកឃើញសំណួរសួរថា​ មិនឃើញលោកជំទាវ?

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជា​ ហ៊ុន​ សែន​ រំលឹកនិងបញ្ចេញរូបថតចាស់ៗនឹងរកឃើញនូវសំណួរផ្សេងៗថែមទៀតក្នុងនោះសម្តេចបានមានប្រសាសន៍ក្នុងផេកសម្តេចថាៈម្សិលមិុញ ក្រោយពេលខ្ញុំបញ្ចេញរូបថតចាស់ៗដែលថតក្នុងទស្សវត្តន៍១៩៧០ ខ្ញុំប្រទះឃើញនូវសំនួរមួយ ឬច្រើនជាងមួយ សួរថាមិនឃើញលោកជំទាវ? នេះពិតជាសំនួរដ៏ល្អហើយគួរតែសួរព្រោះរូបថតទាំងនេះមិនមានភរិយាខ្ញុំទេ។

វាយដល់ត្រឹមនេះ ខ្ញុំស្រក់ទឹកភ្នែកទៀតហើយ ព្រោះប្រវត្តិខ្ញុំនិងភរិយាខ្ញុំលំបាកខ្លាំងណាស់ ខ្លោចផ្សាណាស់ទម្រាំមានដូចសព្វថ្ងៃនេះ។ ក្រោយរៀបការថ្ងៃ ៥ មករា១៩៧៦ យើងកម្របានរស់នៅជួបជុំគ្នាណាស់ សូម្បីតែកូនទី១ខ្ញុំស្លាប់ក្រោយភរិយាខ្ញុំឆ្លងទន្លេ ក៏ខ្ញុំមិនបានយកសពកូនទៅកប់និងក៏មិនបាននៅថែទាំភរិយាដែរ។ សិទ្ធរបស់ខ្ញុំក៏ដូចជាសិទ្ធរបស់ប្រជាជនកម្ពុជាត្រូវបានពួក បុ៉ល ពត ដកហូតអស់ទៅហើយ។ និយាយឱ្យច្បាស់ជាងនេះសត្វឆ្កែ ឬឆ្មាវាមានសិទ្ឋិច្រើនជាងមនុស្ស ព្រោះវាមានសិទ្ធិការពារកូនរបស់វា គ្រាន់បើជាងខ្ញុំដែលគ្មានសិទ្ឋិយកខ្មោចកូនទៅកប់។

ថ្ងៃ ២០ មិថុនា ១៩៧៧ នៅពេលភរិយាខ្ញុំមានផ្ទៃពោះកូនទី២ជាង៥ខែ ខ្ញុំត្រូវព្រាត់ពីភរិយាដ៏កំសត់របស់ខ្ញុំដើម្បីដឹកនាំការតស៊ូរំដោះប្រទេសចេញពីរបប បុ៉ល ពត។ ភរិយាខ្ញុំត្រូវរស់នៅដោយមានឈ្មោះថាស្រី
មេមា៉យ ព្រោះពួក បុ៉ល ពត បានឃោសនាថា ខ្ញុំស្លាប់បាត់ទៅហើយ។ គាត់ត្រូវរស់នៅជាមួយក្រុមស្ត្រីមេមា៉យតាំងពីមានផ្ទៃពោះរហូតដល់ឆ្លងទន្លេ និងរហូតមានការបះបោរនៅភូមិភាគបូពា៏ទិស។ ហុ៊ន មា៉ណែត កូនប្រុសខ្ញុំមានឈ្មោះថាជាកូនកំព្រាតាំងពីពេលកើតរហូតពេលជួបជាមួយខ្ញុំវិញនៅថ្ងៃទី ២៤កុម្ភះ ១៩៧៩ និងបន្តហៅខ្ញុំថាពូ អស់រយះពេល២ខែក្រោយមកទៀត។

សំរាប់ខ្ញុំ តាំងពីបែកគ្នា ខ្ញុំតែងទទួលព័ត៌មានថាភរិយាជាទីស្រឡាញ់របស់ខ្ញុំស្លាប់បាត់ទៅហើយ។ ខ្ញុំរស់នៅប្រៀបដូចជាពោះមា៉យដែរ ដូចនេះហើយមិនមានរូបថតណាមួយមុនឆ្នាំ១៩៧៩ មានរូបថតខ្ញុំនិងភរិយាថតរួមជាមួយគ្នាទេ សូម្បីតែថ្ងៃរៀបការជាសមូហភាព១៣គូរក៏មិនមានរូបថតនោះដែរ។
រូបថតដែលខ្ញុំបង្ហាញក្នុងឈុតរៀបការនេះ ជារូបថតដែលថតក្នុងឆ្នាំ១៩៨៨ មិនមែនថតក្នុងពេលរៀបការជំនាន់ បុ៉ល ពតនោះឡើយ។
សុំអរគុណចំពោះម្ចាស់សំណួរ ហើយខ្ញុំត្រៀមឆ្លើយតបចំពោះសំនួរដែលចង់ដឹងពីប្រវត្តិរបស់ខ្ញុំនិងភរិយាតទៅទៀត៕សុខ​ ខេមរា

...

image image image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print