ខេត្តពោធិ៍សាត់៖ ប្រជានេសាទនៅលើផ្ទៃទឹកនៃបឹងទន្លេសាបរាយការណ៏មកថាសព្វថ្ងៃសង្កេតឃើញបទល្មើសនេសាទប្រភេទកាប់ព្រៃលេចទឹកជាជម្រកត្រីពងកូន យកមកធ្វើជាសំរាស់ដាក់ចូលក្នុងទឹកព្រែកដើម្បីឲ្យត្រីកុំគ្នា ទើបគេយកសាច់អួនមកព័ទ្ធទំហំចាប់យកត្រីទាំងតូចទាំងធំដោយគ្មានការបង្រ្កាប។
ប្រភពខាងលើនេះបន្តថាបទល្មើសកាប់បំផ្លាញព្រៃលេចទឹកយកមកដាក់ចូលក្នុងទឹកព្រែកធ្វើជាសំរាស់កំពុងកើតមានយ៉ាងច្រើនស្អេកស្កះនៅចំណុចព្រែកអ្នកតាស្តេចក្មេងងនិងព្រែកកំពុងស្ទឹង ជាប់ព្រំប្រទល់(ខេត្តកំពង់ឆ្នាំង)ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពដ៍ដែលបន្តទៀតថាបទល្មើសកាប់បំផ្លាញព្រៃលេចទឹកយកមកដាក់ចូលក្នុងទឹកព្រែកហៅថាសម្រាស់នេះ ពាសពេញព្រែកទាំងអស់ រកតែប្រឡោះបើកកាណូតស្ទើរតែគ្មាន ហើយកន្លងមកក៏មានកាណូតជាច្រើនគ្រឿងធ្លាប់ធ្លាយបាតដោយសារតែត្រគួទ នៅក្នុងទឹកមើលមិនឃើញក្នុងការដាក់សម្រាស់នេះឯង ហើយបទល្មើសប្រភេទនេះមិនមែនទើបតែកើតមាននោះទេ គឺកើតមានជាយូរយាមកហើយមិនឃើញមានការបង្រ្កាបសោះ ទោះបីគេឃើញសមត្តកិច្ចជំនាញរឺស្ថាប័នពាក់ព័ន្ធចេញចូលៗដូចហែកឋិនទានក៍ដោយ រឺមួយមានការជាប់ពាក់ព័ន្ធប្រយោជន៍ ព្រោះនៅពេលសមត្ថកិច្ចផ្សេងៗចុះទៅម្ដងៗសួររកតែឈ្មោះបងក្តីរឺអាក្តី ដែលគេស្គាល់ឈ្មោះបងក្តីនោះជាអ្នកមានឈ្មោះបោះសម្លេងនៅទីនោះ ដូច្នេះគេអាចពឹងពាក់គាត់ជាអ្នកមុខអ្នកការក៍ថាបាន ក្នុងការរកប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួន បញ្ហាខាងលើនេះពួកគាត់សូមសំណូមពរតាមរយៈការផ្សព្វផ្សាយ ដើម្បីឲ្យមន្រ្តីជំនាញរឺស្ថាប័នមេត្តាចុះពិនិត្យបទល្មើសជាក់ស្ដែងនិងចាំបាច់ត្រូវតែធ្វើការបង្រ្កាបជាពិសេស ដើម្បីងាយស្រួលក្នុងការនេសាទជាលក្ខណះគ្រួសារនិងជាពិសេសជាងនេះងាយស្រួលក្នុងការចរាចរណ៏ទៅវិញទៅមក។
ទោះបីប្រភពខាងលើលើកឡើងបែបនេះក្តី អ្នកកាសែត មិនអាចស្វែងរកឈ្មោះ បងក្តី ដើម្បីសុំការពន្យល់តើមានជាប់ពាក់ព័ន្ធនិងប្រយោជន៍ដែររឺទេ ហើយបើជាប់ពាក់ព័ន្ធមែនបង់ឲ្យទៅជំនាញណាខ្លះ ៕