រដ្ឋបាលខណ្ឌមានជ័យ៖ បើកកិច្ចប្រជុំស្តីពីការ អនុវត្តន៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការងារគ្រប់គ្រងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ នៅវេលាម៉ោង ៨​ និង៣០នាទីព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំស្តីពីការ អនុវត្តន៍ដូចជា៖​ ទី១, ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់បរិវេណទីតាំងរៀបចំពិធីដុតឱសថក្លែងក្លាយនៅចំណុចមហាវិថីសម្តេច ហ៊ុន សែន ផ្លូវ ៦០ម៉ែត្រ ។​ និងទី២, ការងារគ្រប់គ្រងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្រោមការដឹកនាំរបស់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ សមាសភាពចូលរួមមាន៖​ លោក គីវ ភិវឌ្ឍន៍ អធិការរងនគរបាលខណ្ឌ ,លោក ណុល សុធា បញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ,លោក ប្រាំង សុផល នាយករដ្ឋបាលខណ្ឌ, លោក បែន ថានិត អនុប្រធានការិ-សេដ្ឋកិច្ច ខណ្ឌ ,លោកស្រី រស់ ថូ ប្រធានការិ-សង្គមកិច្ច និងសុខមាលភាពសង្គមខណ្ឌ ,លោក ហេង វ៉េងហួត អនុប្រធានការិ-សង្គមកិច្ច និងសុខមាលភាពសង្គមខណ្ឌ,លោក ឡេង ច័ន្ទភក្រ្តា ប្រធានសន្តិសុខខណ្ឌ,និង​លោក លោកស្រី ចៅសង្កាត់ទាំង៧ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា ពាក់ព័ន្ធទៅនិងការងារត្រៀមរៀបចំទីកន្លែងដើម្បីដុតឱសថក្លែងក្លាយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដូច្នេះសូម ក្រុមការងារពាក់ព័ន្ធ និងសង្កាត់ទាំងសាមី ត្រូវរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ នៅបរិវេណ ទីតាំងដែលត្រូវរៀបចំពិធី ដុតឱសថក្លែងក្លាយ អោយមានរបៀបរៀបរយ ។

ដោយឡែកចំពោះការគ្រប់គ្រងការតាមដានអ្នកជំងឺងកូវីដ-១៩ ដែលស្ម័គ្រចិត្តសម្រាកព្យាបាលតាមផ្ទះ ក្រុមការងារពាក់ព័ន្ធ និងសង្កាត់ទាំង៧ ត្រូវសហការគ្នាក្នុងការតាមដានអ្នកជំងឺមានដូចជា៖

*១.ចំពោះអ្នកជំងឺ សម្រាកព្យាបាលនៅតាមផ្ទះ ក្រុមការងារពាក់ព័ន្ធ និងសង្កាត់ត្រូវពិនិត្យតាមដានអ្នកជំងឺ និងអោយគាត់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានសុខាភិបាល។

*២. ចំពោះទីតាំងដែលអ្នកជំងឺព្យាបាលនៅតាមផ្ទះ ត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល គឺ៖
– មានកិច្ចសន្យាយល់ព្រមថែទាំ និងសម្រាកព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះ ។

– ក្រុមការងារពាក់ព័ន្ធ សង្កាត់ត្រូវគ្រប់គ្រងទីតាំងអ្នកជំងឺ កូវីដ-១៩ ព្យាបាលតាមផ្ទះអោយបានត្រឹមត្រូវ ហើយពិនិត្យតាមដាន និងធ្វើការលើកទឹកចិត្តអ្នកជំងឺតាមរយៈ ការប្រាស្រ័យទាក់ទងដោយប្រយោល ឬតាមរយៈទូរស័ព្ទក្តី ។

– ក្រុមការងារពាក់ព័ន្ធ និងសង្កាត់ត្រូវពិនិត្យមើលទីតាំងអ្នកជំងឺជាក់ស្ដែង ត្រូវដាក់កំលាំងយាមប្រចាំការ ឬមិនចាំបាច់។

– សង្កាត់ត្រូវបង្កើតក្រុមការងារ ឬកំលាំងល្បាតជាប្រចាំ ទៅតាមទីតាំងចត្តាឡីស័កនីមួយៗ ។

– ក្រោយសម្រេចអោយអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅផ្ទះហើយ ក្រុមការងារពាក់ព័ន្ធ ចាំបាច់ត្រូវសរសេរស្លាកសំម្គាល់បិទនៅទីតាំងនោះ ដោយមានដាក់លេខទូរស័ព្ទផង ដើម្បីងាយស្រួលដល់អ្នកជំងឺទាក់ទង ។

– សង្កាត់ត្រូវអោយប្រជាពលរដ្ឋដែលរស់នៅជាប់ទៅនឹងទីតាំង ជួយឃ្លាំមើលអោយយើង ថាតើអ្នកជំងឺអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរឬទេ ។

– សង្កាត់ត្រូវណែនាំដល់អ្នកជំងឺអោយគ្រប់គ្រងការសំណល់ ឬសំរាម ត្រូវវិចខ្ចប់អោយបានត្រឹមត្រូវ មុនបញ្ចេញចោល ។

– សង្កាត់ត្រូវរាយការណ៍អំពីចំនួនអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះ ជារៀងរាល់ថ្ងៃ ដោយមានតួលេខ និង បញ្ជីឈ្មោះច្បាស់លាស់ត្រឹមត្រូវ ។

– សង្កាត់ទាំង៧ ត្រូវរៀបចំដាក់មន្រ្តីមកប្រចាំការ នៅទីបញ្ជាការស្រាល ដើម្បីងាយស្រួលដល់ការទំនាក់ទំនង ជាមួយអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលតាមផ្ទះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print