ករណីម្ចាស់យានដ្ឋាន​ PVCប្រព្រឹត្តឃាតកម្មវាយយុវជនម្នាក់ទម្លាក់ពីលើដំបូលអាគារលេចឮថា​ មានអ្នករត់ការដើម្បីដោះលែងជនសង្ស័យ​ ប្រហែលគិតថារឿងព្រហ្មទណ្ឌចប់ត្រឹមសម្របសម្រួលហើយមើលទៅ?

ចែករំលែក៖

ភ្នំពេញ:​ អំពើឃាតកម្មបង្កឡើងដោយម្ចាស់យានដ្ឋានPVCវាយទម្លាក់យុវជនម្នាក់សង្ស័យញៀនថ្នាំពីលើអាគាររបស់ខ្លួនសម្លាប់ដោយប្រើដំបង​ នឹងជាបទល្មើសជាក់ស្តែងប្រព្រឹត្តនៅចំពោះមុខសមត្ថកិច្ច​ ចំពោះមុខមហាជន​ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួននោះ​ គេត្រៀមដោះលែងហើយ​ អាចដោយសារតែលុយមើលទៅ​ ។ បើដោះលែងមែនប្រព័ន្ធតុលាការប្រឈមនឹងការរិះគន់​ ហើយការកោះហៅប្រធាន​ ព្រះរាជអាជ្ញា​ រាជធានី​ ខេត្ត​ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ប្រជុំជាបន្ទាន់នោះ​ ពិតជាមិនមានប្រសិទ្ធភាពអនុវត្តនិតិវីធី​ បើដោះលែងដោយមិនញញើតច្បាប់យ៉ាងនេះ?

បញ្ហានេះគួរមានការឃាត់ខ្លួនជនសង្ស័យបើកការសើុបអង្កេត​ អោយបានត្រឹមត្រូវ​ ផ្តល់យុត្តិធម៍ជូនជនរងគ្រោះ​ មិនមែនធ្វើតាមទម្លាប់បទល្មើសមាន​ បណ្តាលអោយជនរងគ្រោះបាក់ជើងរបួសធ្ងន់​ ដោយអំពើឃាតកម្មបង្កឡើងដោយជនល្មើស​ ត្រូវបានរួចខ្លួនបែបនេះទេ។ បើទោះជាជនរងគ្រោះបែកថ្នាំ​ ឬឈានដល់ឆ្គួតវិកលចរិកក៏ដោយ​ បុគ្គលគ្រប់រូបត្រូវការពារដោយច្បាប់​ ធ្វើយ៉ាងបើកការសើុបអង្កេតរកអោយឃើញនូវពិរុទ្ធភាពដើម្បីផ្តន្ទាទោសជនបង្កនូវអំពើឃាតកម្មវាយទម្លាក់មនុស្សពីលើដំបូលអាគារដ៏ខ្ពស់ទៅតាមផ្លូវច្បាប់។

ប្រភពលេចឮថា​ មានថ្នាក់លើចេញមុខអន្តរាគមន៍រឿងនេះ​ ដោយម្ចាស់យានដ្ឋានមានប្រភពសេដ្ឋកិច្ច​ ហើយតំណាងអយ្យការក៏ស្ទាក់ស្ទើមើលឆ្វេងមើលស្តាំដែរ​ ខ្លាចភាពអយុត្តិធម៍ទាំងនេះត្រូវបានបែកធ្លាយក្លាយជាប្រតិកម្មពីថ្នាក់លើ។ ម្យ៉ាងអាចយល់ឃើញថា​ ជនរងគ្រោះគ្មានទីពំុនាក់​ គេនឹងរៀបចំឯកសារអោយគ្មានពិរុទ្ធ​ ដើម្បីឈានដល់ការដោះលែង។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ យុវជនម្នាក់បានឡើងទៅលើដំបូលយានដ្ឋានរបស់បុរសជាម្ចាស់ទីតាំងខាងលើ មុនដំបូង សមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីបែកថ្នាំ បានជារូបគេព្យាយាមឈរនៅលើដំបូលដ៏ខ្ពស់មិនព្រមចុះមកវិញ ដូច្នេះសមត្ថកិច្ច រួមទាំងអាជ្ញាធរផងដែរ បានប្រើវិធីលួងលោម និងទិញនំប័ុងឲ្យទៅយុវជននោះ ដើម្បីឲ្យគេសម្រេចចិត្តចុះមកវិញ ចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ ប៉ុន្តែ​ក្រោយឃើញសកម្មភាពរបស់យុវជនរូបនេះ នៅលើដំបូលយានដ្ឋាន ម្ចាស់ទីតាំងហាក់ដូចជា​មានចរិតច្រឡោត ស្អប់ខ្ពើមទៅលើយុវជនខាងលើ រួចហើយក៏បង្ខំចិត្តឡើងទៅលើដំបូលអគាររបស់ខ្លួនជាមួយនឹងដៃកាន់ដំបងដ៏ធំ សំដៅទៅវាយយុវជនទម្លាក់ក្នុងចេតនាប៉ុនប៉ងឃាតកម្ម ក្នុងបទល្មើសជាក់ស្តែង ដែលមានមហាជនច្រើននាក់ ហើយសមត្ថកិច្ចនៅចំពោះមុខ​។ ដោយឃើញសកម្មភាពសាហាវយង់ឃ្នងពីម្ចាស់យានដ្ឋាន PVC ក្នុងបទល្មើសឃាតកម្ម សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កយកមកសាកសួរនៅអធិការដ្ឋាននគរបាសម្របសម្រួលហើយមើលទៅ៕​ សុខ​ ខេមរា

image825-1024x576

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print