ស្លាប់ទាំងម្ដាយទាំងកូនម្នាក់ទៀតហើយស្រ្តីមានផ្ទៃពោះនៅខេត្តពោធិសាត់

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ គេនៅចាំបានក្នុងខែមីនា​ ឆ្នាំ​ ២០១៦នេះមានស្រ្តី មានស្រ្តីម្នាក់​ រស់នៅភូមិព្រះអំពិល​ ឃុំបឹងបត់កណ្ដោល​ ស្រុកបាកាន​ បានស្លាប់ម្ដាយ​ រីឯកូនបានសង្រ្គោះទាន់បន្ទាប់ពីក្រុមគ្រូពេទ្យវះកាត់នៅឯភ្នំពេញ​ ក្រោយពីបញ្ជូនចេញពីមន្ទីរពេទ្យនៅឯខេត្តពោធិ៍សាត់ដោយមានការៈស្រដៀងគ្នាដែរនោះ​ ។ លុះដល់ព្រឹកថ្ងៃទី១៥​ ខែមីនា​ អ្នកគ្រូនាយិកាសាលាបឋមសិក្សា​អូរដេការ​ ស្ថិតក្នុងភូមិស្ទឹងថ្មី​ ឃុំប្រមោយ​ ស្រុកវាលវែង​ បានស្លាប់ទាំងម្ដាយទាំងកូននៅលើរថយន្តតាមផ្លូវម្នាក់ទៀត​ ខណៈកំពុងបញ្ជូនមកមន្ទីរពេទ្យខេត្ត​ ដោយមានអាការៈប្រហាក់ប្រហែលគ្នានេះដែរទៀត។​
ដូច្នេះបញ្ហាខាងលើនេះគេនៅមិនទាន់ឃើញមន្រ្តីជំនាញមានវិធានការ​ ចុះផ្សព្វផ្សាយណែនាំអប់រំមន្ថែមដល់ប្រជាពលរដ្ឋនៅទីជនបទនៅឡើយទេថា​ គួរមានវិធានការយ៉ាងមេច ? ។ ការពិតចំនួន៣នាក់ហើយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មពាក់ព័ន្ធនិងស្រ្តីមានផ្ទៃពោះមិនគ្រប់ខែបែរជាឈឺពោះសម្រាលកូន​ ប៉ុន្តែជួបនិងឧបស័គ្គដល់អាយុជីវិត​ ជាក់ស្ដែងចុងក្រោយនេះស្រ្តីម្នាក់មានអាការៈមិនស្រួលខ្កួនត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យខេត្តទាំងកណ្ដាលអធ្រាត្រ​ ហើយបញ្ជូនបន្តទៅភ្នំពេញតែជាអកុសលបានដាច់ខ្យល់ស្លាប់នៅលើរថយន្តតាមផ្លូវនៅខេត្តកំពង់ឆ្នាំង។​
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩​ ខែមិីនា​ ឆ្នាំ២០១៦​ នៅលើរថយន្តតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥​ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។​
ប្រភពពត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាស្រ្តីរងគ្រោះស្លាប់ទាំងម្ដាយទាំងកូនត្រូវបានគេស្គាល់ឈ្មោះ​ នៅ​ ស្រីនាង​ អាយុ២៥​ឆ្នាំ​ មានប្ដីឈ្មោះ​ ម៉ុន​ អែកឆៃ​ អាយុ២២ឆ្នាំ​ រស់នៅភូមិព្រែក៣​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។​ ប្រភពបន្តថាមុនពេលកើតហេតុនៅវេលាម៉ោងប្រមាណជាង១១យប់ក្រុមគ្រួសារជនរងគ្រោះបានទំនាក់ទំនងទៅនគរបាលមូលដ្ឋាន​ ដើម្បីជួយអន្តរាគមន៍ចាត់ចែងបញ្ជូនស្រ្តីរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្ត​ ខណៈនាងមានអាការៈ​ ថប់ៗដង្ហើម​ ណែនដើមទ្រូង​ ក្អក​ ចង្អោ​រ​ ក្អួត​ នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ​ ក្រុមគ្រូពេទ្យបានពិនិត្យយ៉ាងយកចិត្តទុកដាក់ដែរ​ តែឃើញទារកនៅក្នុងផ្ទៃម្ដាយនោះស្លាប់បាត់ទៅហើយ​ ក៍សម្រេចបញ្ជូនបន្តក្នុងគោលបំណងទៅរាជធានីភ្នំពេញ​ តែជាអកុសលត្រូវបានដាច់ខ្យល់នៅតាមផ្លូវទើបនាំគ្នាដឹកវិលត្រឡប់មកលំនៅដ្ឋានវិញ​ ដើម្បីធ្វើបុណ្យតាមប្រពៃណី​ ហើយការមណភាពនេះតំណាងកាកបាទក្រហមខេត្តមន្រ្តីរាជការខេត្ត​ ស្រុក​ ឃុំ​ បាននាំអំណោយមួយចំនួនដើម្បីជួយរំលែកទុក្ខខ្លះៗក្នុងកម្មវិធីនេះ​ ដោយចូលរួមពីប្រជាជនយ៉ាងច្រើនកុះករផងដែរ​។​

image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print