សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចគោ​ ក្របីអ្នកស្រុកនៅស្រុកចិត្របុរី

ចែករំលែក៖

ខេត្តក្រចេះៈ​ ប៉ូលិសស្រុកចិត្របុរីនៅថ្ងៃទី២០ មិនា ឆ្នាំ២០១៦នេះបានចាប់បញ្ជូនខ្លួនជន សង្ស័យក្នុងអំពើលួចគោ-ក្របី របស់អ្នកស្រុកទៅភ្លាសយកសាច់ ទៅកាន់តុលាការដើម្បីមានវិធានការ ក្រោយពីជននេះបានធ្វើសកម្មភាពលួចគោឈ្មោលមួយក្បាលរបស់អ្នកភូមិនៅឃុំថ្មី ស្រុកចិត្របុរី ទៅភ្លាសយកសាច់និងត្រូវនគរបាលចាប់បង្រ្កាបបានភ្លាមៗ។ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ យ៉ាន់ ហ៊ៀង អធិការនគរបាលស្រុកចិត្របុរីបានឲ្យដឹងថា កាលពីថ្ងៃទី១៩ មិនា ជននេះបានធ្វើសកម្មភាពលួចគោឈ្មោល របស់អ្នកស្រុកមួយក្បាលយកទៅភ្លាសយកសាច់នៅខាងក្រោយឃុំថ្មី ស្រុកចិត្របុរី។ ក្រោយពីការបាត់អ្នកភូមិបានរាយការណ៍មកនគរបាលស្រុក ហើយកម្លាំងនគរបាល បានចុះស្រាវជ្រាវនិងឆ្មក់បង្រ្កាបបាន ខណះដែលរូបគេកំពុងតែជិះម៉ូតូដឹកសាច់គោច្រកបេមានទំងន់ជិត១០០ គីឡូក្រាម៕​ សហការី

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print