នៅភ្នំពេញថ្មីកាលពីទាបភ្លឺមានមនុស្ស៣នាក់ប្រើដុំឥដ្ឋវាយប្លន់យកម៉ូតូជនរងគ្រោះដល់មុខផ្ទះ

ចែករំលែក៖

ភ្នំពេញៈ​ មានករណីវាយប្លន់យកម៉ូតូដោយប្រើដុំឥដ្ឋជាមធ្យោបាយប្រព្រឹត្តទៅលើជនរងគ្រោះកាលពី
វេលាមោ៉ង ០១:៣០នាទីយប់ ឈានចូលថ្ងៃទី ២០ ខែមីនា​ ឆ្នាំ ២០១៦ ឋិតតាមបណ្តោយផ្លូវ១០១១ទល់មុខសាលា IU ស្ថិតនៅភូមិ ភ្នំពេញថ្មី-សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ យកម៉ូតូ០១គ្រឿង ម៉ាក់ smash ពាក់ស្លាកលេខ កណ្តាល1H 6838 ។
ជនរងគ្រោះឈ្មោះ ហោ វិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំមុខរបសិស្ស ស្នាក់នៅភូមិខាងលើ។
ចំណែកជនសង្ស័យមានគ្នា០៣នាក់នឹងម៉ូតូមួយគ្រឿងម៉ាក icon ពណ៌លឿងមិនចាំស្លាកលេខ មិនស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ចដកស្រង់សំដីច​ជនរងគ្រោះមកបញ្ជាក់ថាៈ​ មុនពេលកើតហេតុ ជនរងគ្រោះមកពីដើរលេងលុះមកដល់មុខផ្ទះជួល ក៏បានហៅអោយគេបើកទ្វារ កំពុងតែហៅស្រាប់តែមានជនសង្ស័យមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកicon មកឈប់រួចយកដំឥដ្ឋ វាយជនរងគ្រោះពីក្រោយ បណ្តាលអោយសន្លប់បែកក្បាល រួចក៏យកម៉ូតូជនរងគ្រោះជិះទៅបាត់តែម្តង កំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបងប្អូនយកទៅព្យាបាលនៅពេទ្យសែនសុខ៕​ សុខ​ ខេមរា

image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print