ករណីរថយន្តទេសចរណ៍ឆ្លងប្រទេសបុកអ្នកជិះម៉ូតូនៅកៀនស្វាយ ជនរងគ្រោះទាម ទារសំណង១៥.០០០ដុល្លារ

ចែករំលែក៖

កណ្តាល៖ ករណីគ្រោះថ្នាក់ ចរាចររវាងរថយន្តទេសចរណ៍ដឹកអ្នកដំណើរឆ្លងប្រទេសបុកអ្នកជិះម៉ូតូ២នាក់បណ្តាលអោយរងរបួសធ្ងន់កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ នៅលើកំណាត់ផ្លូវ ជាតិលេខ១ ក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ ឥឡូវនេះ ក្រុមគ្រួសារជន រងគ្រោះ បាន ចូលមកដាក់ពាក្យបណ្តឹងហើយដោយទាមទារសំណងពីភាគីរថយន្តទេសចរណ៍ចំនួន ១៥,០០០ដុល្លារ ប៉ុន្តែភាគីខាងរថយន្តមិនទាន់ឆ្លើយតបទៅតាមការទាមទារសំណងយ៉ាងខ្ពស់នេះទេកំពុងសិក្សាទៅផ្នែកច្បាប់ព្រោះភាគីខាងរថយន្តមានក្រុមហ៊ុនធានារ៉ាប់រងចេញមុខដោះស្រាយ….. នេះជាការបញ្ជាក់របស់ លោកព្រំ សំណាង អធិការរង នគរបាលស្រុកទទួលការងារសណ្តាប់ធ្នាប់ចរាចរបានប្រាប់នគរដ្រេហ្គននៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ។

លោកអធិការរងបានបន្ត ថា បន្ទាប់ពី ក្រុមគ្រួសារជន រងគ្រោះចូលមកដាក់ពាក្យបណ្តឹងដោយទាមទារ សំណង ចំនួន១៥.០០០ដុល្លារ ខាង ក្រុម ហ៊ុនរថយន្តទេសចរណ៍ ដឹកអ្នកដំណើរពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមមិនទាន់បានអោយតំណាងមកចូលដោះស្រាយនោះទេ ហើយ ក្រុមហ៊ុនធានារ៉ាប់រងកំពុងធ្វើការជាមួយសមត្ថកិច្ចនិងចុះទៅសួរសុខទុក្ខពិនិត្យស្ថានភាពរបួសអ្នកជំងឺទើបមានការជជែកវែកញ៉ែកពីរឿងសំណង​ ព្រោះខាងក្រុមហ៊ុនធានារ៉ាប់រងគេអនុវត្តតាមនីតិវិធីច្បាប់ ។

បើនិយាយពីបទល្មើសចរាចរ គ្រោះថ្នាក់នេះកើតឡើងដោយកំហុសទាំងសង្ខាង….ទី១-ភាគីខាងជនរងគ្រោះមិនបានគិតអំពីឧបសគ្គដែលអាចកើតមានឡើងគ្រប់ពេលនៅគ្រាដែលការប្តូរគន្លងផ្លូវសម្រាប់ធ្វើចរាចរ ពោលគឺជនរងគ្រោះទាំង ២នាក់បើកប្រជែងអ្នកជិះកង់នៅពីមុខឡើងមកលើគន្លងផ្លូវសម្រាប់រថយន្តបើកបរក៍ត្រូវរថយន្តបុកតែម្តង , ទី២-អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរមិនបានពិនិត្យការអ្នកបើកបរនៅពីមុខ មួយផ្នែក ទៀតបើកបរហួសល្បឿន កំណត់ពេលមានឧបសគ្គនៅពីមុខជាន់ហ្វ្រាំងមិនទាន់ក៍បុកអូសជិត២០ម៉ែត្រតែម្តង ។ បន្ទាប់ពីបុកម៉ូតូជនរងគ្រោះ អ្នកបើកបររថយន្តមិនបានឈប់នៅចំនុចគ្រោះថ្នាក់នោះទេ គឺព្យាយាមបើកគេចចូលមកខាង អូសចំងាយជិត២០ ហើយទុក រថយន្តចោលរួចរត់ គេចខ្លួនបាត់ ។ ឥឡូវនេះ សមត្ថកិច្ចបាន ទុកលទ្ធភាព អោយភាគីទាំង២ដោះស្រាយគ្នាជំហានដំបូង ប្រសិនបើ មិនត្រូវគ្នាទេ នោះនិងបញ្ជូន សំណុំរឿងទៅតុលាការដើម្បី បន្តនីតិវិធី ។ ហើយការទាម ទារសំណង១៥.០០០ដុល្លារនេះហាក់ដូចជាខ្ពស់បន្តិច តែយ៉ាងណាក៍ទុកអោយភាគីទាំង២ដោះស្រាយគ្នាចុះ ។

សូមបញ្ជាក់ថា កាលពី វេលាម៉ោង១២.៣០នាទីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះលេខ៣៦.៣៧ស្ថិតនៅក្នុងភូមិជ័យឧត្តម២ឃំុសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាល អោយ មនុស្ស២នាក់រងរបួស ធ្ងន់ដោយសាររថយន្តក្រុងដឹកអ្នកដំណើឆ្លងប្រទេសបើកលឿនពេកបានបុកជាមួយម៉ូតូអ្នកដំណើរ ។

រថយន្តដែលបុកម៉ូតូជន រងគ្រោះម៉ាកហ៊ីណូ ពណ៍ក្រហម ជា ប្រភេទរថយន្តដឹកអ្នកដំណើរឆ្លងប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ពាក់ស្លាកលេខ ភ្នំពេញ3C-6336 ក្រោយកើតហេតុអ្នកបើកបរថយន្តរត់គេចខ្លួនបាត់ ទុកអោយអ្នកដំណើរជាតិនិងអន្តរជាតិអង្គុយក្នុងរថយន្តបែកញើសជោគ ។

ជនរងគ្រោះទាំង២នាក់ជិះ ម៉ូតូឌុបគ្នាម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-9563 បើកបរដោយឈ្មោះខុន ឃុត ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃសង្គម ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសបាក់ជើងខាងស្តាំ និងម្នាក់ទៀតមានឈ្មោះ ផេន សុខហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅជាមួយគ្នា ។

នគរបាលចរាចរស្រុកបានអោយដឹងថា មុនពេលកើត ហេតុ សាក្សីបានឃើញម៉ូតូរបស់ជនរងគ្រោះធ្វើដំណើរក្នុងទិសដៅ ពីអ្នកលឿងទៅភ្នំពេញស្របទិសគ្នាជាមួយរថយន្តដឹកអ្នកដំណើ មកដល់កន្លែងកើតហេតុអ្នកបើកបរម៉ូតូបានប្រជែងអ្នកជិះកង់នៅពីមុខបណ្តាលអោយកង់ម៉ូតូក្រឡាច់ជាមួយគែមផ្លូវជាតិហើយដួលទៅលើគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរ ។ គ្រានោះរថយន្តដឹកអ្នកដំណើរឆ្លងប្រទេសបើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៍បុកម៉ូតូរបស់ជនរងគ្រោះគៀបជាប់នៅក្រោមរថយន្តអូសជាន២០ម៉ែត្រទើបឈប់ហើយអ្នកបើកបររថយន្តរត់គេចបាត់ ដោយឡែកអ្នកជិះម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវរងរបួសធ្ងន់ទាំង២នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ។

បច្ចុប្បន្នរថយន្តនិងម៉ូតូ របស់ជនរងគ្រោះត្រូវសមត្ថ កិច្ចយកមករក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមច្បាប់៕

image

image

image

image
សណ្តោស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print