ភ្នំពេញ, មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹង ស្ដីពីការបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩
យោង- លិខិតលេខ ៣៣៩ សខល ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពក្នុងការចាត់ចែង សាកសពដែលមានផ្ទុកកូវីដ-១៩។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា៖ ក្រោយពីមន្ត្រីសុខាភិបាលបានវិចខ្ចប់សពអ្នកជំងឺកូវីដ-19 បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារ អាចទទួលយកសពទៅបូជានៅទីកន្លែង ដែលបានកំណត់ដូចខាងក្រោម៖
១. វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ក្រុមគ្រួសារបងប្អូនសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-19 ត្រូវបានអនុញ្ញាតអោយចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕
ដោយ, សិលា