ប្រព័ន្ធស្រោចស្រពកំពង់រាំងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈការប្រកបរបរកសិកម្ម

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រព័ន្ធស្រោចស្រពកំពង់រាំង ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈការប្រកបរបរកសិកម្ម ។

សូមរំលឹកជូនថា មុនពេលអនុវត្តគម្រោងប្រព័ន្ធស្រោចស្រពកំពង់រាំង នៅតំបន់នេះ ប្រជាពលរដ្ឋអាចធ្វើការបង្កបង្កើនផលបាន តែលើផ្ទៃដីស្រូវប្រាំងប្រដេញទឹកប្រមាណ ៣០០ ហិកតាប៉ុណ្ណោះ ឯនៅរដូវវស្សា ផ្ទៃដីនៅតំបន់នេះ ពុំអាចធ្វើការបង្កបង្កើនផលបានទេ ដោយត្រូវទឹកជំនន់ទន្លេមេគង្គលិចទាំងស្រុង ។

ក្រោយពេលអនុវត្តគម្រោងរួច រួមមាន ៖ ការសាងសង់ទំនប់ការពារទឹកជំនន់ ស្ថានីយបូមទឹក ប្រឡាយស្រោចស្រព ប្រឡាយដោះទឹក និងសំណង់សិល្បការផ្សេងៗ…រួចមក បច្ចុប្បន្នតំបន់កំពង់រាំង ត្រូវបានប្រជាពលរដ្ឋធ្វើការបង្កបង្កើនផលស្រូវលើផ្ទៃដី ចំនួន ៧.៥០០ ហិកតា (ធ្វើបាន ៣ ដង ក្នុង១ឆ្នាំ) ឯដំណាំរួមផ្សំ រួមមាន ពោត ល្ង សណ្តែក… ប្រជាកសិករអាចផលិតបាន រហូតដល់ទៅ ៤ ដង ក្នុង ១ ឆ្នាំ ៕​

image

image

image

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print