លោកតាម្នាក់រស់នៅជាមួយជំងឺខ្លនលូន រយៈពេលជិត៤០ឆ្នាំ បានទទួលការព្យាបាលដោយឥតគិតថ្លៃពីសំណាក់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖​ នៅល្ងាចថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០១៦ នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញសួរសុខទុក្ខអ្នកជំងឺ ខ្លនលូន ធ្ងន់ធ្ងរម្នាក់ ដែលក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយកមកមន្ទីពេទ្យ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦និងបានវះកាត់ ដោយជោគជ័យ។

លោកតា លាស់ សឿង អាយុ ៧៦ រស់នៅ ភូមិដើមស្លែង សង្កាត់ច្បាអំពៅ២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ដែលបានកើតជំងឺ ខ្លនលូន តាំពីមុនឆ្នាំ១៩៧៩ បានអោយដឹងថា លោកតារស់នៅជាមួយជំងឺនេះ អស់រយៈពេល ជិត៤០ឆ្នាំមកហើយ ដោយពុំមានលទ្ធភាពរកប្រាក់ ដើម្បីធ្វើការវះកាត់ព្យាបាលជំងឺនេះបាន។ ជាងនេះទៅទៀត លោកតាត្រូវរកប្រាក់មក ចិញ្ចឹមកូនក្នុងបន្ទុកចំនួន០៦នាក់ថែមទៀត។

លោកតា លាស់ សឿង បាននិយាយថា លោកតាមិននឹកស្មានថាមានសំណាង បានទទួលការជួយពីសំណាក់សប្បុរសជនណានោះទេ លោកតាគាត់និយាយបន្តទៀតថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើអោយគាត់រស់រានមានជីវិតម្តងទៀត ពីមុនលោកតាជាអ្នកបើកឡានអោយគេ បន្ទាប់មកក៏ទិញម៉ូតូរត់ឌុប ដំបូងឡើយអាចរកប្រាក់ចំណូលបានទប់ទល់ជីវភាព តែដោយសារជំងឺនេះកាន់តែធ្ងន់ធ្ងរទៅ ធ្វើអោយអ្នកដំណើរ មិនហ៊ានជិះម៉ូតូគាត់ទៀត ដែលធ្វើអោយគាត់មិនអាចរកប្រាក់ចំណូលជួយជីវភាពបាន ណាមួយជំងឺក៏កាន់តែធ្ងន់ធ្ងរទៅៗ កូនចៅក៏អស់សង្ឃឹមដែរ។
លោកស្រី​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខ រួមជាមួយអំណោយជាសម្ភារៈឧបភោគបរិភោគ និងថវិកា ផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់លោកតា និងក្រុមគ្រួសារដោយផ្ទាល់ ។

លោកស្រី ចូលរួមរីករាយជាមួយគ្រួសាររបស់លោកតា និងសូមអរគុណ ដល់ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានវះកាត់ព្យាបាលជូនលោកតាអោយជាសះស្បើយ អាចរស់នៅជួបជុំកូនចៅឡើងវិញ និងអាចធ្វើការងារផ្សេងៗទៀតបាន ។

គួររំលឹកដែរថា ក្រោយពីទទួលបាននូវព័ត៌មានដែលប្រកាសរកជំនួយដល់លោកតាកើតជំងឺ ខ្លនលូន (ពោះវៀនធ្លាក់ចូលពង) តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក(Facebook) លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានអោយក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះទៅដល់ផ្ទះលោកតាផ្ទាល់ ដើម្បីយកលោកតាមកកាន់មន្ទីរពេទ្យធ្វើការព្យាបាល៕​ ដោយTPT

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print