ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) ខេត្តហៃណានប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) ខេត្តហៃណានប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ មីនា ២០១៦។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្រោមមូលបទ «ការចែករំលែកទន្លេ-ការចែករំលែកអនាគត» នឹងរួមជាមួយប្រមុខរដ្ឋាភិបាលបណ្តាប្រទេសមេគង្គនិងចិន ហើយនឹងអនុម័តនូវឯកសារចំនួន៣រួមមាន៖

១- សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា (Sanya) នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។
២- សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។
៣- គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

បន្ទាប់មក នៅថ្ងៃទី ២៤ ខែ មីនា ២០១៦ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកវេទិកាពេញអង្គរបស់សន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវ (Bo Ao) សម្រាប់អាស៊ី ក្រោមមូលបទ «អនាគតថ្មីរបស់អាស៊ី»៖ កម្លាំងចលករថ្មី ចក្ខុវិស័យថ្មី។

ក្រៅអំពីការគ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang )ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាកាឌី ដ្វូរកូវីច (Arkady Dvorkovich) នៅទីនោះផងដែរ៕​ សុខ​ ខេមរា

image

image image

image

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print