ក្រុងប៉ោយបែតៈ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនOCI បើកបរលឿនមើលតែប្រណាំងឡាននិងខ្វះការប្រុងប្រយ័ត្នបណ្តាលអោយធ្លាក់ប្រឡាយទាំងព្រឹកព្រលឹមអុរធ្វើអោយភ័យព្រលឹងចុងសក់ទាំងអ្នកជិះ និងអ្នកបានឃើញហេតុការណ៍។ ហេតុការណ៍បានកើតឡើងនៅម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំនុចមុខវត្តស្ទឹងបត់ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រថយន្តបង្កគ្រោះថ្នាក់បើកធ្លាក់ប្រឡាយពាក់ស្លាកលេខ ភ្នំពេញ3B 9003 បើកបរក្នុងទិសដៅពីកើតទៅលិចបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចររេចង្កូតធ្លាក់ប្រឡាយខណះចូលជិតដល់ក្រុងប៉ោយប៉ែតនោះ។ សុខ ខេមរា