ចេញពីផឹកក្នុងខារ៉ាអូខេអស់លុយនឹកចង់ស្រីរកស៊ីតាមផ្លូវ ត្រូវគេបោកស្ទើរអស់ម៉ូតូ សំណាងល្អអស់តែទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់រួមជាមួយនឹងមិត្តភក្តិជាច្រើននាក់បាននាំគ្នាចេញពីផឹកសុីក្នុងខារ៉ាអូខេ ពេលចេញមកវិញសល់លុយតែ១មុឺនរៀល នឹកឃើញចង់យកស្រីរកស៊ីនៅតាមសួនទៅដេក តែត្រូវនាងលួងលោមអោយដឹកទៅនិយាយគ្នាកន្លែងស្ងាត់ រួចចង់គៀបសុីម៉ូតូតែមិនបានសម្រេច យកបានតែទូរស័ព្ទនិងកាបូបប៉ុណ្ណោះ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២នឹង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខហាងមយូរ៉ាម៉ាស្សា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេរួមជាមួយនឹងជាមួយនិងគ្នីគ្នាជាច្រើននាក់បាននាំគ្នាចូលផឹកសុីនិងច្រៀងលេងនៅក្នុងខារ៉ាអូខេLASVEGAS តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវពេលចេញមកវិញក៏បានបបួលគ្នាទៅម៉ាស្សានៅហាងមយូរ៉ាម៉ាស្សា ។ តែពេលមកដល់មិត្តភក្តិបានចូលមុនអស់ ហើយខ្លួននៅសល់លុយតែ១មុឺនរៀលមានអារម្មណ៍ចង់ស្រីបានទៅបបូលស្រីរកស៊ីតាម សួនដើម្បីយកស្រីដេក តែត្រូវនាងលួងអោយឌុបទៅតថ្លៃគ្នានៅកន្លែងស្ងាត់វិញ ក៏ត្រូវបក្ខពួកនាងជិះម៉ូតូមកបំណងគៀបសុីម៉ូតូតែមិនបានសម្រេច គឺយកបានតែទូរស័ព្ទនៅក្នុងហោប៉ៅម៉ាក​ ​iPhone 5 អស់មួយគ្រឿង​ និងកាបូបលុយដែលមានលុយ១មុឺនរៀលតែប៉ុណ្ណោះ។

ក្រោយកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅកន្លែងមិត្តភក្តិនៅកន្លែងម៉ាស្សាអោយជួយទាំងស្ថានភាពភិតភ័យ រួចក៏ត្រឡប់ទៅផ្ទះវិញដោយមិនដាក់ពាក្យបណ្តឹងអ្វីទាំងអស់៕

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print